ជីវិតកម្សាន្ដ
ទស្សនាទិដ្ឋភាពអាពាហ៍ពិពាហ៍ដ៏រ៉ូមែនទិក Mark-Kim ដូចរឿងប្រលោមលោក
អាពាហ៍ពិពាហ៍ដ៏រ៉ូមែនទិក របស់គូស្នេហ៍តារាសម្ដែង Kimberly Ann Voltemas និង Mark-Prin Suparat បានរៀបចំនៅអ៊ីតាលី នៅកណ្តាលបឹង Como ដែលត្រូវបានគេស្គាល់ថា ទឹកដីនៃមនោសញ្ចេតនា។

ស្របពេលនៅក្នុងបរិយាកាសក្នុងពិធី ពោរពេញទៅដោយក្លិនក្រអូបនៃក្តីស្រលាញ់របស់ Mark-Kim រួមទាំងសមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធដែលបានមកធ្វើជាសាក្សីនៃក្តីស្រលាញ់របស់អ្នកទាំងពីរ។
លើសពីនេះទៀតដែរ Kimberly បានបង្ហាញខ្លួនក្នុងឈុតអាពាហ៍ពិពាហ៍ពណ៌សសុទ្ធដូចព្រះនាងក្នុងរឿងនិទាន ខណៈ Mark Prin មកក្នុងឈុតពណ៌សជាមួយខោពណ៌ខ្មៅ មើលទៅគួរឲ្យទាក់ទាញខ្លាំងបំផុត។ ក្នុងនោះគេឃើញ អ្នកទាំងពីរដើរកាន់ដៃគ្នាដើរលើផ្លូវដែលក្រាលដោយផ្ការយស្រទាប់ ធ្វើឲ្យសកម្មភាពនេះដូចក្នុងរឿងប្រលោមលោកពិតៗ។
ទន្ទឹមនោះដែរ គូស្នេហ៍ដែលទើបនឹងរៀបការថ្មីថ្មោងនេះត្រូវបានទស្សនិកជននិងបណ្ដាអ្នកគាំទ្រជាច្រើនសម្រុកចូលទៅបញ្ជេញមតិជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាតរាងទៅ រហូតដល់ចាស់កោងខ្នង។ ជាពិសេស សូមឲ្យគូនេះក្លាយជាគូមួយដែលមានសុភមង្គលបំផុតផងដែរ៕









ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្នេហាពិតរបស់ Mark-Kimberly ផ្ដើមពីមិត្តភ័ក្តិ ទៅជាដៃគូជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


