ជីវិតកម្សាន្ដ
ទោះ Miss Universe វៀតណាម ធ្លាប់ប្រើឧស្ម័នឌីអាសូតម៉ូណូអុកស៊ីត ប៉ុន្តែមិនត្រូវគេដកហូតតំណែងទេ
អ្នករៀបចំកម្មវិធី Miss Universe Vietnam បាននិយាយថា ទោះម្ចាស់ជ័យលាភីឆ្នាំ ២០២៣ កញ្ញា Bui Quynh Hoa ធ្លាប់ប្រើឧស្ម័នឌីអាសូតម៉ូណូអុកស៊ីតក៏ដោយ ប៉ុន្តែនាងមិនត្រូវបានគេដកហូតតំណែងនោះទេ ។

កញ្ញា Bui Quynh Hoa ធ្លាប់ប្រើឧស្ម័នឌីអាសូតម៉ូណូអុកស៊ីត ឬឧស្ម័នសើច តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយរឿងរ៉ាវត្រូវបានបែកធ្លាយពីវីដេអូតាមអ៊ីនធឺណិត ។ ក្រុមការងារបានបញ្ជាក់ថា Hoa គ្រាន់តែប្រើពេលនាងនៅក្មេងមិនដឹងអ្វីប៉ុណ្ណោះ ក្រោយពីនោះក៏មិនដែលប៉ះពាល់ទៀតដែរ ។

ទោះជាអតីតកាលយ៉ាងណាក៏ដោយ អង្គការបវរកញ្ញាចក្រវាលមិនបានដកហូតតំណែងរបស់ Hoa ទេ ។ បច្ចុប្បន្ន Hoa មានអាយុ ២៥ ឆ្នាំហើយ នាងជាតារាម៉ូដែលផង និងជាអ្នកជំនួញផង ។ ក្រៅពីជាប់ជ័យលាភី Miss Universe Vietnam ឆ្នាំ ២០២៣ Hoa ក៏បានឈ្នះក្នុងកម្មវិធីតារាម៉ូដែលអន្តរជាតិ ២០២២ ដែរ ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងការត្រួតពិនិត្យ និងដាក់បទបញ្ជាលើការផលិត ការជួញដូរ រួមទាំងការប្រើប្រាស់លើឧស្ម័នឌីអាសូតម៉ូណូអុកស៊ីតនេះ ជាពិសេសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់ខុស ឬការអនុវត្តមិនត្រឹមត្រូវ ។
យោងតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល ឧស្ម័នឌីអាសូតម៉ូណូអុកស៊ីតអាចប្រើបានតែជាសារធាតុគីមីឧស្សាហកម្ម និងក្នុងការកែច្នៃអាហារប៉ុណ្ណោះ ហើយបច្ចុប្បន្នវាស្ថិតក្នុងដំណាក់កាលស្រាវជ្រាវសម្រាប់ប្រើប្រាស់ក្នុងពេទ្យធ្មេញ ដើម្បីគ្រប់គ្រងការឈឺចាប់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្រសួងសុខាភិបាល វៀតណាម បញ្ជាឲ្យទប់ស្កាត់ឧស្ម័នឌីអាសូតម៉ូណូអុកស៊ីត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


