ព័ត៌មានអន្ដរជាតិ
ក្រសួងសុខាភិបាល វៀតណាម បញ្ជាឲ្យទប់ស្កាត់ឧស្ម័នឌីអាសូតម៉ូណូអុកស៊ីត
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាឱ្យមន្ទីរសុខាភិបាលរដ្ឋធានី-ខេត្ត បង្កើនវិធានការកំណត់ការប្រើប្រាស់ឧស្ម័ន ឌីអាសូតម៉ូណូអុកស៊ីត ដែលជាទូទៅហៅថា ឧស្ម័នសើច ផ្តាច់មុខសម្រាប់កន្លែងឧស្សាហកម្ម ខណៈការប្រើប្រាស់ក្នុងចំណោមយុវជនមានការរីករាលដាលដូចផ្សិត ។

យោងតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល ឧស្ម័នឌីអាសូតម៉ូណូអុកស៊ីតអាចប្រើបានតែជាសារធាតុគីមីឧស្សាហកម្ម និងក្នុងការកែច្នៃអាហារប៉ុណ្ណោះ ហើយបច្ចុប្បន្នវាស្ថិតក្នុងដំណាក់កាលស្រាវជ្រាវសម្រាប់ប្រើប្រាស់ក្នុងពេទ្យធ្មេញ ដើម្បីគ្រប់គ្រងការឈឺចាប់ ។

យុវជនជាច្រើនមិនថានៅប្រទេសវៀតណាម ឬប្រទេសណាទេ កំពុងស្រូបឧស្ម័នឌីអាសូតម៉ូណូអុកស៊ីតសម្រាប់គោលបំណងកម្សាន្ត ដោយសារតែឧស្ម័នគ្មានពណ៌នេះអាចបង្កើតអារម្មណ៍ស្រដៀងការស្រវឹងស្រា ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បារ ក្លឹបកម្សាន្ត និងភោជនីយដ្ឋាននានាទូទាំងប្រទេសបានលក់ប៉េងប៉ោងផ្ទុកឧស្ម័នឌីអាសូតម៉ូណូអុកស៊ីតយ៉ាងសេរី ។
បើយោងតាមវេជ្ជបណ្ឌិត Nguyen Trung Nguyen បានបកស្រាយថា អ្នកប្រើប្រាស់អាចរងនូវផលប៉ះពាល់រួមមាន វិលមុខ វង្វេងស្មារតី បាត់បង់លំនឹង បាត់ការចងចាំ និងទន់ជើង បណ្ដាលឲ្យដួលជាដើម ។

ទោះបីជាអាជ្ញាធរហាមឃាត់ការប្រើប្រាស់ឧស្ម័នឌីអាសូតម៉ូណូអុកស៊ីតក៏ដោយ ទីផ្សារនៃការលក់ខុសច្បាប់នៅតែមានដដែល ។
ដូច្នេះហើយ ទើបក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងការត្រួតពិនិត្យ និងដាក់បទបញ្ជាលើការផលិត ការជួញដូរ រួមទាំងការប្រើប្រាស់ ជាពិសេសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់ខុស ឬការអនុវត្តមិនត្រឹមត្រូវ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Laughing gas ក្មេងជំទង់ខ្លះ និយមប្រើដើម្បី សប្បាយ តើជាអ្វីឲ្យពិតប្រាកដ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


