Connect with us

ជីវិតកម្សាន្ដ

Jeong Mi-ae ទម្លាយពីជំងឺមហារីកអណ្ដាតដ៏កម្រ កើតលើនាង

បានផុស

នៅ

តារាចម្រៀង Jeong Mi-ae អតីតសមាជិក Miss Trot របស់ TV Chosun និងជាម្តាយដ៏អស្ចារ្យដែលមានកូនប្រុសបីនាក់ និងកូនស្រីម្នាក់ បានសារភាពពីអារម្មណ៍របស់នាងអំឡុងពេលប្រយុទ្ធជាមួយជំងឺមហារីកអណ្តាត​ក្នុង​កម្មវិធី Star Documentary My Way។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកម្មវិធី Star Documentary My Way របស់ទូរទស្សន៍ TV Chosun តារាចម្រៀង Mi-ae Jeong បាននិយាយថា “ខ្ញុំអាចយកឈ្នះជំងឺរបស់ខ្ញុំបាន អរគុណស្វាមីរបស់ខ្ញុំដែលតែងតែគាំទ្រខ្ញុំ” ។

ក្នុងឆ្នាំ ២០១៩ Jung Mi Ae មានឈ្មោះល្បីល្បាញដោយសារតំណែង Trot ហើយរូបរាងរបស់នាងស្រដៀងទៅនឹងតារាសម្ដែង Song Hye Kyo ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែធ្នូ ឆ្នាំ ២០២១ តារាចម្រៀងស្រីរូបនេះស្រាប់តែប្រកាសថា នាងនឹងឈប់ធ្វើការដើម្បីព្យាបាលជំងឺមហារីកអណ្តាតដ៏កម្រមួយ។

មកទល់នឹងពេលនេះ Jung Mi Ae ទើបតែបង្ហាញមុខជាថ្មីក្នុងកម្មវិធី Star Documentary My Way ដើម្បីបើកចំហអំពីរយៈពេលព្យាបាលរបស់នាង។ តារា​ចម្រៀង​វ័យ ៤១ ឆ្នាំ​មាន​អារម្មណ៍​ឈឺ​ត្រចៀក និង​មាត់​ជាប់​រហូត ទើប​នាង​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ។ ពេល​ទទួល​បាន​លទ្ធផល​ភ័យ​ស្លន់ស្លោ​ព្រោះ​មាន​ជំងឺ​កម្រដោយនាងបាននិយាយថា “ពេលនោះខ្ញុំភ័យ​ណាស់ គិត​ដល់​កូន​៤​នាក់ កូន​ប្រុស​៣ ស្រី​១ ច្រៀង​ម៉េច​ក៏​ត្រូវ​ដាក់​ចុះ ។ ខ្ញុំ​ត្រូវ​រស់នៅ​ដើម្បី​គ្រួសារ ខ្ញុំ​ត្រូវ​រស់នៅ​មុន​សិន នោះ​អ្វីៗ​នឹង​កើតឡើង​”។

Jung Mi Ae បានឆ្លងកាត់ថ្ងៃដ៏លំបាកបំផុតនៃការព្យាបាល។ ការវះកាត់របស់នាងមានរយៈពេល ៨ ម៉ោង ហើយគ្រូពេទ្យត្រូវដកចេញ ១ភាគ៣នៃអណ្តាតរបស់នាង។ ម្ចាស់​ជើង​ឯក​រង​ Miss Trot មាន​ការ​ឈឺ​ចាប់​ខ្លាំង ប៉ុន្តែ​នៅ​តែ​ព្យាយាម​ហាត់​បញ្ចេញ​សំឡេង ញញឹម និង​ធ្វើ​ចលនា​មាត់។ បន្ទាប់ពី ១០ ខែ Jung Mi Ae អាចនិយាយ និងច្រៀងម្តងទៀត។ ពេលនេះតារាចម្រៀងស្រីរូបនេះបានឡើងឆាកវិញហើយ ។

តាមរយៈកម្មវិធីតារាស្រីរូបនេះបានថ្លែងអំណរគុណដល់ស្វាមីថា “ខ្ញុំអាចជម្នះជំងឺរបស់ខ្ញុំបាន អរគុណប្តីរបស់ខ្ញុំដែលតែងតែគាំទ្រ នៅពេលដែលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកអណ្តាត គាត់ក៏ចាំលើកទឹកចិត្តដោយភាពស្ងប់ស្ងាត់។ ខ្ញុំ​ក៏បាត់ការ​ព្រួយ​បារម្ភ​ជា​ច្រើន! ប៉ុន្តែបើក្រឡេកមើលកូនប្រុសច្បងរបស់ខ្ញុំដែលរៀនថ្នាក់មធ្យមមើលថែប្អូនប្រុសរបស់គាត់ ខ្ញុំស្រក់ទឹកភ្នែក។ គាត់នៅក្មេង ប៉ុន្តែធ្វើ​ដូច​មនុស្ស​ពេញ​វ័យ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ធំ​ឡើង​ឆាប់​ពេក”។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖korea.postsen

ចុចអាន៖អ្នក​គាំទ្រ​ខកចិត្តនឹងការតុបតែងខ្លួន​របស់ YoonA ក្នុងកម្មវិធីពានរង្វាន់ Blue Dragon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម