Connect with us

ជីវិតកម្សាន្ដ

ជី ដេវីត សន្យាជួយលើកស្ទួយផ្នែកសិល្បៈ បុរាណ សម័យ សហសម័យ ដោយក្តីរីករាយបំផុត

បានផុស

នៅ

តារា​ចម្រៀង​រ៉េប​លោក​ ងួន​ ចាន់ដេវីត ហៅ G-Devith និង​ភរិយា អ្នកនាង​ ទេព្យ បូព្រឹក្ស បាន​ប្រកាស​ថា ក្នុង​នាម​ខ្លួន​ជា​សិល្បករ​សម័យ និង​សហ​សម័យ​​ សូម​ប្រកាស​ចូល​ខ្លួន​ជួយ​ និង​សហការ​បន្ថែម​ទៀត​ទៅ​លើ​ផ្នែក​សិល្បៈ​បុរាណ សម័យ សហសម័យ ​​ដោយ​ក្តី​រីករាយ​បំផុត ដើម្បីរួមចំណែកជួយឲ្យ​កាន់​តែ​​រីក​សុសសាយ​បន្ត​ទៀត។ ការ​ឲ្យ​ដឹង​បែប​នេះ ស្រប​ពេល​ដែល លោក​ ងួន​ ចាន់ដេវីត និង​ភរិយា​ បាន​ចូល​ជួប​សម្តែង​ការ​គូរ​សម​​ និង​សុំ​អនុសាសន៍​បន្ថែម​​ពី លោក​ស្រី​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ កាលពីថ្ងៃ​ទី​ ០៥ ខែ​ឆ្នូ ឆ្នាំ ​២០២៣​ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​បណ្តាញ​សង្គម​ផ្លូវ​ការ លោក​ ងួន ចាន់​ដេវីត បាន​ឲ្យ​ដឹង​ថា រូប​លោក និង​ភរិយា ពិត​ជា​មាន​កិត្តិយស​​បំផុត ដែល​អាច​ទទួល​បានការ​អនុញ្ញាត​ចូល​ជួប​សម្តែង​​ការ​គួរ​សម​ និង​សុំ​អនុសាសន៍​ដោយ​ផ្ទាល់​បន្ថែម​ពី​លោក​ស្រី​បណ្ឌិត​​សភាចារ្យ ភឿង សកុណា។

លោក G-Devith បាន​លើកឡើងថា «ថ្ងៃ​នេះ​ខ្ញុំ ​និង​បូព្រឹក្ស​មាន​កិត្តយស​បាន​ចូលជួប​សម្តែង​ការ​គួរសម​ និង​សុំ​អនុសាសន៍​បន្ថែម​ពី លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ»។

បន្ថែម​ជា​មួយ​គ្នានេះ នៅ​ចំពោះ​មុខ​លោក​ស្រី​បណ្ឌិត​សភាចារ្យ តារា​ចម្រៀង​រ៉េប រូប​នេះ​ បាន​អះអាង​ថា «យើង​ខ្ញុំ​ជា​សិល្បករ សម័យ សហសម័យ ពិតជា​សូម​ថ្លែង​អំណរ​គុណ និង សូម​ប្រកាស​ខ្លួន​ចូល​ខ្លួន​ជួយ និង​សហការ​បន្ថែម​​ទៅ​លើ​ផ្នែក សិល្បៈ បុរាណ សម័យ សហសម័យ ដោយ​ក្តី​រីករាយ និង​កិត្តិយស​ជាទី​បំផុត»។

យ៉ាង​ណា​មិញ មហាជន និង​អ្នក​គាំ​ទ្រ បាន​ដឹង​ហើយ​ថា តារា​ចម្រៀង​រ៉េប​លោក G-Devith និង​អ្នក​នាង​ ទេព្យ បូព្រឹក្ស ដែលជា​សិល្ប​ករ​សម័យ និង​សហសម័យ​ ទាំង​ពីរ​រូប​នេះ ​កន្លង​មក​តែង​តែ​ស្វែង​រក​អ្វី​ដែល​ថ្មី​បម្រើ​ដល់​អារម្មណ៍​អ្នក​គាំ​ទ្រ មិន​ថា​បែប​បទ​ចម្រៀង​សម័យ និង​បែប​បុរាណ​ ឡើយ​។ ជាក់ស្តែង​ដូច​ជា​បទ​ «មហានគរ​» របស់​អ្នក​ទាំង​ពីរ​ ពិត​ជា​ទទួល​បាន​គាំ​ទ្រ និង​កោតសរសើរ​ពី​សំណាក់​មហាជន​ស្ទើរ​គ្រប់​វ័យ​ផង​ដែរ​៕

អត្ថបទ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម