ជីវិតកម្សាន្ដ
ការពិតត្រូវលាតត្រដាង ក្រោយគេល្បីឃើញគីងកុងលើភ្នំក្នុង ប្រទេសឡាវ
វីដេអូឃ្លិបដែលចុះផ្សាយដោយទំព័រហ្វេសប៊ុក Hot News មានរយៈពេល ៤៦ វិនាទី បង្ហាញពីសត្វគីងកុងដែលកំពុងផ្លាស់ទីនៅលើជួរភ្នំ អមជាមួយនឹងខេបសិនថា “មានការភ្ញាក់ផ្អើលមួយដែលថតបានសត្វចម្លែក វាមើលទៅដូចសត្វស្វាយក្ស (King Kong) នៅ Phu Saya សូមអញ្ជើញមកពិនិត្យឲ្យបានឆាប់” ។

បន្ទាប់ពីវីដេអូឃ្លិបនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ មានជនជាតិឡាវជាច្រើននាក់បានមកបញ្ចេញមតិយ៉ាងភ្ញាក់ផ្អើល ។ មានអ្នកដែលជឿថាតាមពិតវាជាភាវៈរស់ខ្លះ ហើយមានក្រុមដែលមិនជឿចាត់ទុកជារឿងក្លែងក្លាយ ឬថាជាឃ្លិបដែលបានកែសម្រួលនៅលើអ៊ីនធឺណិត ប៉ុន្តែអ្នកគ្រប់គ្រងទំព័រក៏បានបញ្ចេញមតិវិញថា កុំប្រញាប់ទៅរកការសន្និដ្ឋាននិងសូមឲ្យពិនិត្យទាំងអស់គ្នា។
ទោះយ៉ាងណាក៏ដោយ ថ្មីៗនេះលោកវេជ្ជបណ្ឌិត Jessada នាយកដ្ឋានជីវវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ Chulalongkorn បានបង្ហោះអំពីបញ្ហានេះនៅលើហ្វេសប៊ុក Jessada Denduangboripant បញ្ជាក់ថា នៅថ្ងៃមុននេះសត្វស្វាគីងកុងបានលេចចេញកណ្តាលអ័ព្ទ មើលមិនច្បាស់ ដែលធ្វើឲ្យមនុស្សម្នាភ័យស្លន់ស្លោនៅលើកំពូលភ្នំមួយក្នុងប្រទេសឡាវ។ ប៉ុន្តែបើពិនិត្យមើលឲ្យច្បាស់ពេលមេឃស្រឡះ ថ្ងៃគ្មានពពក គ្មានអ័ព្ទ យោងតាមសន្និដ្ឋានថាតាមពិតមនុស្សទេ។
យ៉ាងណាមិញ វីដេអូដែលបង្ហាញពីស្រមោលសត្វស្វាគីងកុង បានក្លាយជាឃ្លិបដែលមានអ្នកចូលមើលច្រើនជាង ៦០០,០០០ ក្នុងរយៈពេលតិចជាង២៤ម៉ោង។ លើសពីនេះសូម្បីតែជនបរទេសក៏ស្ទើរមិនជឿថា លើលោកនេះនៅមានសត្វស្វាគីងកុងរស់នៅនោះទេ។ ប៉ុន្តែក្រោយមានការបកស្រាយ និងវីដេអូច្បាស់ៗ ទើបដឹងការពិតថា វាគ្រាន់តែស្រមោលមនុស្សឬអ្នកភូមដែលឡើងភ្នំនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនក្រមុំនៅចិន ត្រូវភ្ញៀវសើចចំអក ដោយសារតែមានរូបរាងដូចមនុស្សប្រុស
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


