ជីវិតកម្សាន្ដ
នាថការី សុខគា គឹមលាង ប្តេជ្ញាផ្សព្វផ្សាយមរតកដូនតាខ្មែរ មិនឱ្យបាត់បង់
នាថការី សុខគា គឹមលាង ហៅ កូនអាន កន្លងមកត្រូវបានទស្សនិកជនដឹងថា នាងតែងមានភាពលេចធ្លោរលើសកម្មភា ពផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ។ តួយ៉ាងថ្មីៗនេះ សុខគា គឹមលាង បានចេញមុខប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរត្តិ៍មរតកដូនតាខ្មែរមិនអាចឱ្យស្លាប់ទេ។

នាថការី សុខគា គឹមលាង បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា “ពាក្យស្លោកមួយឃ្លាបានពោលថា « វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»។ ក្នុងនាងខ្ញុំជាពលរដ្ឋខ្មែរម្នាក់ កើតមកជាតិនេះ សូមថ្វាយនូវការផ្សព្វផ្សាយនូវវប្បធម៌អរិយធម៌ទាំងអស់ដែលជាកេរមរតករបស់ដូនតាបានបន្សល់ពីសម័យបុរេប្រវត្តមកម៉្លេះ”។

សិល្បការិនីរូបនេះអះអាងដែរថា តាមកម្លាំងចិត្តដែលមាន មិនឱ្យបុព្វបុរសខ្មែរលោកខូចព្រះទ័យព្រោះថា «ជីវិតខ្ញុំជាជីវិតដែលអាចស្លាប់ ហើយរស់មកវិញបាន ក៏ប៉ុន្តែសិល្បៈមិនអាចស្លាប់បានទេ» កុំចាំតែបាត់បង់ទើបស្តាយក្រោយគួរតែស្គាល់ពីតម្លៃ និងចូលរួមថែរក្សាទាំងអស់គ្នានូវវប្បធម៌អរិយធម៌ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យដែលយើងទាំ ងអស់គ្នាជាជាតិខ្មែរមាន។

គួរបញ្ជាក់ថា កញ្ញា សុខគា គឹមលាង ហៅ កូនអាន កន្លងនាងធ្លាប់ត្រូវបានទស្សនិកជនដឹងថា នាងបានតំណែងជាកញ្ញាឯកសង្ក្រាន្តដ៏ស្រស់ស្អាតនាអំឡុងឆ្នាំ២០១៨។ រឿងដែលចាប់អារម្មណ៍ថែមទៀត កាលពីថ្មីៗស្រីស្អាតរូបនេក៏បានលេចវត្តមានតាមរយៈការចែករំលែកវីដេអូ និងរូបភាពនារីរាំលើក្បាលទូកអំឡុងពិធីអុំទូកនៅខេត្តសៀមរាប។

រូបភាពនេះត្រូវបានបន្តចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok ជាមួយការសរសើររូបសម្រស់របស់នាង ដោយកាយវិកាទន់ភ្លន់ល្វត់ល្វន់រំលេចសម្លៀកបំពាក់សាកសមជានារីខ្មែរថែរក្សាវប្បធម៌មរតកដូនតា៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


