ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត រម្លឹកមួយឃ្លាថា «ក្មេងអាចដើរបានរហ័សតែកុំភ្លេចថាចាស់ស្គាល់ផ្លូវ»
កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរ: សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍ជាថ្មី ខណ:លោកបានបញ្ចេញខ្លឹមសារបង្កប់ន័យមួយប្រយោគនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន រហូតមានការវែកញែកផងដែរ។

គេកត់សម្គាល់ឃើញថា តារាចម្រៀងចាស់វស្សា ខេមរ: សិរីមន្ត បច្ចុប្បន្នកាន់តែច្បាមបានទីផ្សាគាំទ្រច្រើនឡើងវិញ បន្ទាប់ពីតារាប្រុសរូបនេះបានចេញបទ «CALL ME PAPA»ធ្វើឲ្យកក្រើកដល់ទីផ្សាក្រៅស្រុក និងក្នុងស្រុក ដែលមានអ្នកគាំទ្រច្រើនត្រឹមរយ:ពេលខ្លី។ យ៉ាងណាមិញ អ្វីដែលលោក ខេមរ: សិរីមន្ត ចង់បានថ្មីៗនេះគឺត្រូវការកម្លាំងសាមគ្គីគ្នា ដើម្បីសិល្ប: តន្រ្តីខ្មែរកាន់តែល្បីទៅទីផ្សាអន្តរជាតិ។
ដោយឡែកងាក់មកចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា ខេមរ: សិរីមន្ត នៅព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤នេះ បានសរសេរខ្លឹមសារខ្លីមួយដោយអត្ថន័យថា«ក្មេងអាចដើរបានរហ័សតែកុំភ្លេចថាចាស់ស្គាល់ផ្លូវ»ជាគតិអប់រំល្អណាស់។ មួយឃ្លាដែលលោកឧកញ៉ា ខេមរៈ សិរីមន្ត លើកឡើងមកនេះ គឺជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលកន្លងមកសម្តេច តែងតែថ្លែងជាគតិអប់រំសម្រាប់អ្នកជំនាន់ក្រោយ។ជាមួយគ្នានេះក៏មានការលើកឡើងពីអ្នកគាំទ្រថា ចាស់ស្គាល់ផ្លូវក្មេងចេះប្រើ google map។

ឆ្លើយតបការបញ្ចេញមតិបែបនេះ ភ្លាមៗៗនោះកំពូតារាចម្រៀងមានងារជាឧកញ៉ារូបនេះ បាននិយាយថា” ពេលខ្លះ Map នាំយើងផ្លូវខុស ខាតពេលច្រើន តែឥឡូវចាស់ក៏ចេះមើលដែរមានន័យថា ស្គាល់ទាំងផ្លូវចេះមើលទាំង map”។
ចំណែកខ្លះទៀតបានបញ្ចេញមតិដែរថា មិនមែនគ្រប់រឿងទេ Idol បច្ចុប្បន្នរៀនពីគ្នាទៅវិញទៅមក។ ចាស់មានបទពិសោធន៍ និងរក្សាវា ក្មេងទទួលអ្វីដែលថ្មី ទស្សន និងគំនិតថ្មីដែលចាស់ត្រូវស្វែងយល់ពីក្មេងដូចគ្នា អាចខុស និងខ្វះកាទទួលស្គាល់បើប្រកាន់ទស្សននេះទាំងស្រុងព្រោះសកម្មភាពមនុស្សចាស់បច្ចុប្បន្នតម្រូវចិត្តក្មេងក្មេងអាចរៀនពីមនុស្សចាស់ជាបំណិនជីវិតភាគច្រើន។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងមកនេះ កំពូលតារា ចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត ក៏បានបញ្ចេញទស្សនមួយ ដើម្បីបំផុសឲ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធឆក់ឱកាសនាំសិល្ប:តន្រ្តីខ្មែរទៅកាន់ទីផ្សាអន្តរជាតិ ដោយលោកចាត់ទុកថា ផ្នែកនេះត្រូវមានធាតុផ្សំជាច្រើនក្នុងរួមគ្នាលើកស្ទួយសិល្ប:ជាតិ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


