ជីវិតកម្សាន្ដ
បង្ហាញម្ដងនេះ Dilraba ត្រូវទស្សនិកជនលើកសរសើរពីសម្រស់ទូទាំងពិភពលោក
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានចុះផ្សាយពី Dilraba Dilmurat ដែលនាងបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងព្រឹត្តិការណ៍កំរាលព្រំក្រហម។ តារាសម្ដែងដ៏ប៉ិនប្រសប់រូបនេះបានស្លៀកឈុតពណ៌លឿងមាសយ៉ាងជឿជាក់ ទាក់ទាញការចាប់អារម្មណ៍ជាពិសេស ដល់ថ្នាក់កោតសរសើរទូទាំងពិភពលោក។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយដដែលបានបង្ហាញឲ្យឃើញសម្រស់តួឯកស្រីក្នុងរឿង “និស្ស័យស្នេហ៍ទេវតាបីជាតិ” វគ្គ២ក្នុងពេលដែលនាងស្លៀកឈុតដែលរចនាពណ៌មាសដ៏ចែងចាំងពន្លឺ ធ្វើឲ្យអ្នកណាៗក៏ក្រឡេកមើលមកនាងមុនគេបង្អស់។ ដូច្នេះទើបមហាជនជាច្រើន បានស្វះស្វែងរកប្រភពនៃម៉ូដសំលៀកបំពាក់ដែល Dilraba ស្លៀកបង្អួតភ្នែកទស្សនិកជនក្នុងកម្មវិធី។
មែនទែនទៅ សំលៀកបំពាក់ដ៏ប្រណិតពណ៌មាសដ៏ចែងចាំងនេះជាយីហោលំដាប់ខ្ពស់ Haute Couture ក្នុងកម្មវិធី Spring 2024 របស់អ្នករចនា Rahul Mishraz ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺល្បឿននៃការកុម្ម៉ង់ និងទទួលបានរ៉ូបរបស់នាងនៅពេលដែលម៉ូដនេះទើបតែបង្ហាញខ្លួនដោយអ្នកបង្ហាញម៉ូដនៅ Paris Couture Week ប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។
លើសពីនេះ មហាជនជាច្រើនបានសម្រុកជជែកអំពីយីហោ Haute Couture នេះ ដែលត្រូវបានចាត់ទុកថាជាស្តង់ដារពិភពលោក នៅពេលដែលការរចនាទាំងអស់ត្រូវបានធ្វើឡើងដោយដៃជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ ពីសិប្បករជំនាញបំផុត។ មិនត្រឹមតែបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានក្រណាត់ ឬសម្ភារប្រើប្រាស់សម្រាប់បំពេញផលិតផលក៏មានតម្លៃថ្លៃ និងកម្រផងដែរ។ ការរចនាដែលបានបញ្ចប់ត្រូវបានចាត់ទុកថាជាស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីទេពកោសល្យ និងភាពច្នៃប្រឌិតគ្មានព្រំដែនរបស់អ្នករចនា ហើយសក្តិសមនឹងតារាស្រី Dilraba Dilmurat។

ក្រៅពីឈុតដែលទាក់ភ្នែក អ្នកលេងអ៊ីនធឺណិតក៏លើកសរសើរសម្រស់របស់នាងទាក់ទិននឹងម៉ូដសក់ និងការតុបតែងខ្លួនរបស់តារាស្រីកើតឆ្នាំ ១៩៩២ ក្នុងព្រឹត្តិការណ៍នេះយ៉ាងភ្លូកទឹកភ្លូកដី។ ក្នុងនោះ មានមតិមួយថាទម្រង់មុខរបស់នាងមានលក្ខណៈស្រទន់ និងមុតស្រួច គ្រាន់តែផាត់មុខស្ដើងៗនិងលាបបបូរមាត់ក្រហមព្រឿងៗបន្តិច គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យបេះដូងអ្នកទស្សនាលោតញាប់ពេញនិងពេញចិត្តស្រលាញ់រូបនាងយ៉ាងខ្លាំងទៅហើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នករចនាម៉ូដដ៏ល្បីម្នាក់ទម្លាយថា ចង្កេះ Lisa តូចខ្លាំងសឹងតែរកមិនឃើញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


