ជីវិតកម្សាន្ដ
ដើម្បីឈ្នះបេះដូងស្វាមី តារាថៃ Sririta ត្រូវបណ្តាក់ទុនក្លាយជាមេផ្ទះជំនាញធ្វើម្ហូប
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ាជិត៥ឆ្នាំជាមួយស្វាមីជាសេដ្ធីជំនួញប្រាក់លានប្រចាំប្រទេសថៃ Sririta Jensen និងស្វាមី Korn Narongdej តែងតែបង្ហាញភាពផ្អែមល្ហែមតាមរយៈបណ្ដាញអ៉ិនធើណេត បើទោះបីជាពួកគេមានកូនប្រុសជាចំណងដៃយ៉ាងណាក្ដី។

កាលពីថ្ងៃទី ១៤ កុម្ភៈ តារាសម្ដែងរៀមច្បងរូបនេះ បានបង្ហោះនូវវីដេអូឃ្លិបធ្វើម្ហូបអាហារបរទេសក្នុងវិមានប្រណិតដែលពួកគេរស់នៅជុំគ្នា។ ជាពិសេសតាមរយៈឃ្លិបនោះផងដែរ នាងបានបញ្ចេញស្នាដៃចម្អិនអាហារដើម្បីអបអរពិធីបុណ្យនៃក្តីស្រលាញ់ សម្រាប់ស្វាមី អមដោយកូនប្រុសជួយម្ដាយបន្ថែមក្ដីស្រលាញ់និងភាពកក់ក្ដៅក្នុងផ្ទះបាយ។
យ៉ាងណាក៏ដោយ នៅលើ Instagram របស់បុរសសង្ហា Korn Narongdej ដែលឆក់បេះដូងតារាសម្ដែង Sririta រហូតទទួលបានកូនប្រុសបានបង្ហោះរូបភាពផ្អែមល្ហែមអមជាមួយនឹងការសរសេរចំណងជើងថា “ទិវានៃក្តីស្រឡាញ់របស់យើងនៅផ្ទះ។ អរគុណប្រពន្ធសម្លាញ់ សម្រាប់ការភ្ញាក់ផ្អើលដ៏គួរឲ្យស្រឡាញ់ និងធ្វើម្ហូបនៅផ្ទះ។ បងស្រឡាញ់ូអូន” ។
ទោះយ៉ាងណាក៏ដោយ ងាកទៅកាន់ទស្សនិកជនឯណោះ បន្ទាប់ពីទស្សនាឃ្លិបភរិយាបង្ហោះអមដោយរូបភាពស្វាមីផងម្នាក់ៗសុទ្ធតែបញ្ចេញមតិដូចៗគ្នា តាមពិតមកពី Sririta ពូកែយកចិត្តស្វាមីចឹងសោះ! ទើបពួកគេរស់នៅចុះសម្រុងគ្នាហើយមានតែរូបភាពផ្អែមល្ហែមបង្អួតមហាជនរាល់ពេល។

លើសពីនេះទៀត នាងជាមនុស្សស្រីដ៏ពូកែ ឆ្លាតវៃក្នុងការយកចិត្តស្វាមី ហើយសុខចិត្តបណ្តាក់ទុននៅក្នុងផ្ទះបាយ និងថែមទាំងមានជំនាញដ៏ប៉ិនប្រសប់មិនថាកិច្ចការផ្ទះឬចង្រាន្តជើងឆ្នាំងឡើយ។ ដូច្នេះទើបសក្តិសមជាស្រ្តីមេផ្ទះដែលអាចចងចិត្តស្វាមី ឲ្យរឹតតែស្រលាញ់នាងកាន់តែខ្លាំងជាងមុនទៀត។
យ៉ាងណាមិញ ចាប់តាំងពីរៀបការជាមួយសេដ្ធីជំនួញស្រុកថៃ ជីវិតតារាថៃ Sririta ពុំដែលលេចឮនូវភាពរង្គោះរង្គើឬមិនចុះសម្រុងគ្នាឡើយ។ ជីវិតរបស់នាងមានតែមនុស្សស្រីច្រណែន ដែលមានសំណាងបានស្វាមីល្អ ហើយថែមទាំងស្រលាញ់នាងខ្លាំងលើសអ្វីទៅទៀត៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Toey ឆ្លើយយ៉ាងធូរចិត្ត ក្រោយមិត្តជិតដិតវ័យស្រករនាង រៀបការមានកូនអស់គ្មានសល់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


