ជីវិតកម្សាន្ដ
Toey ឆ្លើយយ៉ាងធូរចិត្ត ក្រោយមិត្តជិតដិតវ័យស្រករនាង រៀបការមានកូនអស់គ្មានសល់
បើទោះបីជាតារាសម្ដែងរាងតូចច្រឡឹង Toey Jarinporn មានអាយុ ៣៤ឆ្នាំហើយក៏ដោយ ប៉ុន្តែបើនិយាយពីសម្រស់ក្មេងជាងវ័យរបស់នាង មិនខុសពីកាលពីកាលចូលប្រឡូកក្នុងអាជីពនេះលើកដំបូងឡើយ។ លើសពីនេះ ស្ថានភាពបេះដូងបច្ចុប្បន្នគ្មានគូគាប់ទ្រនាប់ចិត្ត ឬពាក់ព័ន្ធនឹងអ្នកណាទេ ក្រោយបែកគ្នាជាមួយមិត្តប្រុសកាល២ឆ្នាំមុន។
យោងទៅតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្តថៃ Sanook បានដកស្រង់នូវបទសម្ភាសន៍របស់តារាសម្ដែងពេញដោយទេពកោសល្យ Toey Jarinphon ក្នុងប៉ុស្តិ៍យូធូបរបស់ Alex Rendell ដោយជជែកពីនោះពីនេះជាហូរហែររហូតឈានដល់រឿងគូគាប់ ខណៈដែលមិត្តរួមជំនាន់វ័យស្រករនាងបានចាប់ផ្ដើមរៀបការនិងមានកូនៗសឹងតែគ្រប់ៗគ្នា។

តាមរយៈបទសម្ភាសន៍លើប៉ុស្តិ៍យូធូបរបស់ Alex តារាសម្ដែងវ័យ ៣៤ឆ្នាំរូបនេះ បានឆ្លើយតបថា “ចាប់តាំងពីមិត្តរបស់ខ្ញុំផ្សេងទៀតមានអាយុលើសពី ៣០ ឆ្នាំ ពួកគេបានរៀបការហើយមានកូន។ ខ្ញុំគួរគិតអំពីអ្វីដែលគួរធ្វើជាបន្តបន្ទាប់ តើយើងអាចមានវាបានទេ? ឬយើងត្រូវមានគ្រួសារ? វាជាចំណុចមួយក្នុងជីវិតសម្រាប់ខ្ញុំក្នុងការគិតពិចារណាផងដែរ”។
លើសពីនេះថែមទៀតដែរ តួឯកស្រីក្នុងរឿងភាគថៃ កាមទេពស្នេហ៍ បាននិយាយបន្តទៀតថា “ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំបាននិយាយជាមួយខ្លួនឯងយ៉ាងច្បាស់ពាក់ព័ន្ធនឹងគូជីវិត។ ខ្ញុំប្រាប់ខ្លួនឯងថា កុំគិតវែងឆ្ងាយពេកអី! មិនចាំបាច់ស្រមៃច្រើននោះទេ។ អ្វីដែលគួរធ្វើគួរគិត សូមថ្ងៃនេះជាមុនសិន! រស់នៅជាមួយថ្ងៃនេះ រីករាយជាមួយអ្វីដែលបានកើតឡើងនៅថ្ងៃនេះ ។ បើឲ្យគិតរឿងគូស្រករ ប្រាកដជាគិតរហូតដល់ឆ្កូតមិនខានទេ។ បើជាគូមិនយូរឬឆាប់នោះទេគង់តែជួបគ្នាមិនខានឡើយ”។
ទោះយ៉ាងណាក៏ដោយ បើរាប់ចាប់តាំងពីចូលប្រឡូកក្នុងអាជីពសិល្បៈរហូតមកដល់បច្ចុប្បន្ននេះ តារាសម្ដែង Toey Jarinporn មានមិត្តប្រុសសរុបចំនួន៣រូប សុទ្ធតែជាតារាសម្ដែងមានរូបរាងសង្ហាប្រចាំប៉ុសិ៍លេខ៣ថៃ ខណៈដែលមិត្តប្រុសចុងក្រោយដែលទើបតែបែកគ្នា គឺជាអ្នកដឹកនាំរឿង។ ជាពិសេសអ្វីដែលកាន់តែចាប់អារម្មណ៍ក្រោយបែកគ្នាជាមួយអតីតមិត្តប្រុសនាងនៅតែរាប់អានពួកគេដូចបងប្អូន គ្មានរឿងល្អក់កករណាមួយដែលថាមើលមុខគ្នាមិនចំឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kimberly លុបចោលការងារទាំងអស់ ក្រោយឆ្លងផ្ដាសាយប្រភេទA កំពុងរាលដាលខ្លាំងនៅថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


