ជីវិតកម្សាន្ដ
អតីតប្រធានកម្មវិធីបវរកញ្ញាចក្រវាល ប្ដឹងសេដ្ឋីជំនួញកែភេទថៃ Anne ពីបទលាបពណ៌
អតីតប្រធានស្ថាប័នបវរកញ្ញាចក្រវាល Paula Shugart បានចេញសេចក្តីថ្លែងការណ៍ជាភាសាថៃតាមរយៈ Instagram ផ្ទាល់ខ្លួនដោយបញ្ចាក់ថា នឹងត្រៀមចាត់វិធានការផ្លូវច្បាប់លើសេដ្ឋីជំនួញកែភេទថៃ Anne Jakrajutatip ដែលដើរលាបពណ៌លោកស្រីប៉ាតណាប៉ាតណី។

តាមរយៈការបង្ហោះលើគណនីផ្ទាល់របស់ប្រធាន Miss Universe រូបនេះបានសរសេរសារយ៉ាងវែងអន្លាយដោយបញ្ជាក់ថា “បន្ទាប់ពីបានប្រកាសលាលែងពីតំណែងជាប្រធានស្ថាប័នបវរកញ្ញាចក្រវាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំបានជ្រើសរើសមិនធ្វើអត្ថាធិប្បាយ អំពីការផ្លាស់ប្តូរនៅក្នុងស្ថាប័នបវរកញ្ញាចក្រវាល។ ប៉ុន្តែខ្ញុំនៅតែត្រៀមខ្លួន ហើយនៅតែមានឆន្ទៈក្នុងការជួយស្ថាប័ន និងអ្នកគ្រប់គ្នាដែលពាក់ព័ន្ធនឹងដំបូន្មាន និងការណែនាំពីបទពិសោធន៍ និងចំណេះដឹងដែលប្រមូលបានក្នុងរយៈពេលយូរ។ ខ្ញុំត្រូវចេញមកធ្វើសេចក្តីថ្លែងការណ៍លើកនេះ ដោយសារតែម្ចាស់ស្ថាប័នបវរកញ្ញាចក្រវាល Anne Jakrajutatip Chakrajutatib ចោទប្រកាន់ខ្ញុំ ជាមួយនឹងព័ត៌មានមិនពិត ហើយបានធ្វើឲ្យខ្ញុំមានជម្លោះជាខ្លាំង។
ជាមួយគ្នានោះផងដែរ លោកស្រី Paula Shugart បានបញ្ចាក់បន្ថែមទៀតថា ជាធម្មតា ខ្ញុំបានជ្រើសរើសមិនអើពើនឹងពាក្យទាំងនោះ។ ប៉ុន្តែចោទខ្ញុំពីបទឆបោក និងទទួលបានប្រាក់សំណងសម្រាប់ប្រទេសមួយដើម្បីទទួលបានតំណែងបវរកញ្ញាក្នុងការប្រកួតបវរកញ្ញាចក្រវាលជារៀងរាល់ឆ្នាំ។ ពាក្យទាំងនេះមិនត្រឹមតែជេរខ្ញុំទេ ប៉ុន្តែវាក៏ផ្តល់តម្លៃដល់ស្ត្រីទាំងអស់ដែលបានគ្រងមកុដបវរកញ្ញាចក្រវាលកាលពីមុនថា ពួកគេជាបវរកញ្ញាចក្រវាលដែលបានទិញតំណែងដោយមិនបានចូលប្រព័ន្ធប្រកួតប្រជែងដោយយុត្តិធម៌។ ខ្ញុំមិនអាចទទួលយកការចោទប្រកាន់ដ៏ឃោរឃៅ និងគ្មានការគិតបែបនេះបានទេ។ ព្រោះការធ្វើនេះជាការប្រមាថដល់បវរកញ្ញាចក្រវាល និងអស់អ្នកដែលបានទទួលតំណែងបវរកញ្ញាចក្រវាល។
ខ្ញុំកំពុងរៀបចំចាត់ការតាមផ្លូវច្បាប់នៅប្រទេសថៃ។ ថ្វីដ្បិតតែចំណាត់ការផ្លូវច្បាប់របស់ខ្ញុំ គ្រាន់តែជាបណ្តឹងមួយក្នុងចំណោមបណ្តឹងជាច្រើនក៏ដោយ ករណីដែលនាយកប្រតិបត្តិកំពូលរបស់ JKN កំពុងប្រឈមមុខនាពេលនេះ។ តែចេញមកប្រកាសការពិត និងថ្កោលទោសការចោទប្រកាន់មិនពិត វាចាំបាច់ណាស់ក្នុងការការពារបវរកញ្ញាចក្រវាល និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន។ មុននឹងយករឿងនេះចូលទៅក្នុងដំណើរការរបស់តុលាការនៅព្រះរាជាណាចក្រថៃ ហើយខ្ញុំរក្សាសិទ្ធិទាមទារសំណងទាំងអស់។ ខ្ញុំគ្មានចេតនាចូលរួមក្នុងការជជែកដេញដោលនោះទេ។ ជាពិសេស ជម្លោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គ្រប់គ្នាដែលស្គាល់ខ្ញុំច្បាស់ដឹងការពិតទាំងស្រុង និងអ្វីមួយដែលខ្ញុំតែងតែឈរយ៉ាងរឹងមាំ។ ខ្ញុំសូមជូនពរឲ្យបទពិសោធន៍ទាំងអស់របស់ខ្ញុំធ្វើការជាមួយស្ត្រីគួរឲ្យកោតសរសើរនៅជុំវិញពិភពលោក វាជាភស្តុតាងនៃអត្តសញ្ញាណ និងខ្លឹមសាររបស់ខ្ញុំ”។
យ៉ាងណាមិញ ជុំវិញបណ្ដឹងដែលដើមចោទដែលជាអតីតប្រធានស្ថាប័នរបវរកញ្ញាចក្រវាលលោកស្រី Paula Shugart ប្ដឹងទៅកាន់សេដ្ឋីជំនួញកែភេទថៃ Anne Jakrajutatip កំពុងក្លាយជារឿងរ៉ាវដ៏រសើបខ្លាំងក្នុងវិស័យសម្រស់ ខណៈពេលដែលកម្មវិធី Miss Universe នៅថៃ អាចនេឹងត្រូវប្ដូរម្ចាស់លែងជា Anne ទៀតហើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរៀបការជិត៦ខែ Kimberly ថា ស្វាមីជាតំបន់សុវត្ថិភាព និងតែងតែគាំទ្រនាងយ៉ាងខ្លាំងក្លា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


