ជីវិតកម្សាន្ដ
អ្នកនិពន្ធចម្រៀង ស៊ិន ធារី ទម្លាយគន្លឹះ៥ចំណុចដើម្បីនិពន្ធបទចម្រៀងមនោសញ្ចេតនាបានល្អ
ដើម្បីជាគន្លឹះក្នុងការតែងនិពន្ធបានល្អ អ្នកនិពន្ធបទចម្រៀងវ័យក្មេងដ៏ឆ្នើមកញ្ញា ស៊ិន ធារី បានចេញមកបង្ហើបប្រាប់៥ចំណុចដល់អ្នកគាំទ្រពិសេសអ្នកដែលនិយមចូលចិត្តនិពន្ធបទចម្រៀងបែបមនោសញ្ចេតនាស្នេហាលន្លង់លន្លោចផ្តោតលើយុវវ័យតែម្តង។

ប្រាកដណាស់បទចម្រៀងដែលអ្នកនិពន្ធ ស៊ិន ធារី ធ្លាប់បានបញ្ចេញស្នាដៃសម្រាប់តារាប្រុស-ល្បីៗមួយចំនួនមានដូចជា បទ” បងពីមុនឆ្កួតបាត់ទៅហើយ” ច្រៀងដោយលោក ឆាយ វីរ:យុទ្ធ បទ ” ខឹងឬស្អប់បងអាចជេរអូនបាន” បទ”នឹកខ្លួនឯង” ច្រៀងដោយកញ្ញា អ៊ីវ៉ា បទ “គេមិនបានស្រលាញ់យើងទេ” ច្រៀងដោយកំពូលតារាចម្រៀង សុខ ពិសី និងមានបទចម្រៀងជាច្រើនទៀតផងដែរ។

គន្លឹះទាំង៥ចំណុចដែលត្រូវបានអ្នកនិពន្ធ ស៊ិន ធារី ទម្លាយប្រាប់មហាជនដើម្បីនិពន្ធបទចម្រៀងមនោសញ្ចេតនាឲ្យបានល្អរួមមាន ១.ស្តាប់ភ្លេងឲ្យច្រើនដង ២.ចំណងជើងឲ្យទាក់ទាញ ៣.អត្ថន័យចាក់ឲ្យចំបេះដូង ៤.ចាត់ទុកជារឿងពិតខ្លួនឯង ៥.គោរពចុងជួន។

កញ្ញា ស៊ិន ធារី បានបន្ថែមថា នាងមិនខ្លាំងអីទេត្រឹមជាអ្នកនិពន្ធជំនាន់ក្រោយធម្មតាៗម្នាក់មានបទពិសោធន៍តិចតូចស្តួចស្តើង ប៉ុន្តែចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរយ:ពេលប៉ុន្មានឆ្នាំនេះដែលបានដើរលើវិថីមួយនេះទៅកាន់បងប្អូនដែលស្រលាញ់ការតែងនិពន្ធ និងចង់ក្លាយជាអ្នកនិពន្ធដូចរូបខ្ញុំអោយបានយល់ដឹងទាំងអស់គ្នា៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


