ជីវិតកម្សាន្ដ
G-Devith ៖ «ខ្ញុំមិនរស់ឆ្លៀតឱកាសទេ រស់ដោយស្នាដៃ និងកិត្តិយស»
តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីដ ហៅ G -Devith បានប្រកាសរក្សាជំហរដោយប្ដេជ្ញាថា លោកមិនរស់ឆ្លៀតឱកាសទេ គឺរស់ដោយស្នាដៃ និងកិត្តិយស។

តារាចម្រៀង G-Devith កាលថ្មីៗនេះ បានបង្ហាញវត្តមានច្រៀង និងសម្តែងនៅលើឆាក នៃកម្មវិធីដ៏ធំមួយនាទីធ្លា OCIC ក្នុងទឹកដីខណ្ឌជ្រោយចង្វារ ដែលមានអ្នកគាំទ្រជាច្រើនចូលរួមទស្សនាកក្រើកឆាក។ ក្នុងនោះ ក៏មានវត្តមានតារាចម្រៀងដ៏ល្បី DJ Soda លេចមុខនៅក្នុងកម្មវិធីប្រគំតន្ត្រីនោះផងដែរ។

យ៉ាងណាអ្វីដែលចាប់អារម្មណ៍នោះ បន្ទាប់ពីចុះពីលើឆាក ស្រាប់តែ លោក G-Devith បានពោលពាក្យសុំទោសអ្នកគាំទ្រ ព្រោះមានបញ្ហាសុខភាពច្រៀងមិនសូវបានល្អ។ លោកបាននិយាយដោយខ្លីថា «ខ្ញុំសុំទោស»។ ប៉ុន្តែរឿងថ្មីទៀតនោះ ស្រាប់តែមានមតិមួយចំនួនបានរិះគន់រឿងលោក និងភរិយា ទេព បូព្រឹក្ស ថា ពួកគេ”តោងល្បីពីគុនខ្មែរ”។

ពាក់ព័ន្ធការរិះគន់នេះដែរ G-Devith បញ្ជាក់ពីឆន្ទៈរបស់ខ្លួនខ្លីថា «ខ្ញុំ បានព្យាយាមណាស់នៅពេលដែលខ្ញុំមានឱកាសទោះតិចក្តីច្រើនក្តី លទ្ធភាព ខ្ញុំមិនរស់នឹងឆ្លៀតឱកាសទេ គឺរស់ដោយស្នាដៃ និងកិត្តិយស»។ សូមជម្រាបថា ការរិះគន់នេះបានកើតឡើងក្រោយគេឃើញតារាស្រីរូបនេះបានរំលេចខ្លួនក្នុងខោប៉ាក់ឈ្មោះ គុនខ្មែរ។

ដោយឡែកឆ្លើយតបការរិះគន់នេះដែរ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានចាត់ទុកថា សម្រាប់នាងតែម្នាក់គឺមិនអាចផ្គាប់ចិត្តអ្នកគិតខ្លីគិតអត់ដល់ទេ។ ហើយនាងនិយាយថា បើពួកគេគិតថានាងចង់តោងល្បីពីគុនខ្មែរក៏ធ្វើតាមចិត្តគិតនោះចុះ។ នាងមិនអាចទាញចិត្តអ្នកដែលស្អប់ឲ្យមកស្រលាញ់ទេ។

ទេព បូព្រឹក្ស បញ្ជាក់ថា «”Okay អ៊ីចឹងក៏អ៊ីចឹងចុះ ពួកខ្ញុំចង់ល្បី ចង់តោងល្បីជាការពិតណាស់ ពិតជាមិនអាចទាញចិត្តឲ្យអ្នកស្អប់មកស្រលាញ់យើងបាននោះទេ ក្នុងកាគិតអ្នកគឺមានតែភាពអវិជ្ជមានចុះ បើគិតថានេះមិនខុសឆ្គងអី្វផងល្អដែរតើឲ្យតែជាអ្វីជាផលប្រយោជន៍ជាតិរួមយើងក៏ដាក់កំហឹងមួយឡែកសិនទៅ»។

តារាចម្រៀងកូនមួយរូបនេះ និយាយបន្តថា នាងមិនអាចផ្គាប់ចិត្តអ្នកដែលគិតខ្លី គិតអត់ដល់ ចាំតែទើស ចាំតែគិតចេះ គិតចុះ ទាំងខ្លួនឯងមិនបានធ្វើ។ តែសម្រាប់នាង និង ដេវីត គឺតែងតែធ្វើអ្វីសម្រាប់ជនរួមជាតិទាំងអស់គ្នា។ នាង បន្ថែមថា «អ៊ីចឹង ដើម្បីជាតិរបស់យើង វប្បធម៌របស់យើង យើងត្រូវតែជួយគ្នា កុំអង្គុយយាយអ៊ីចឹង ជួយចែករំលែកជួយអីទៅឲ្យពិភពលោកគេទទួលស្គាល់ជាអ្វីដែលយើងមានដែលជារបស់យើង ដូចជាគុនខ្មែរនេះជាដើម»៕
អត្ថបទ ៖ ចាន់រ៉ា





-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


