ជីវិតកម្សាន្ដ
G-Devith សុំទោសអ្នកគាំទ្រ ក្រោយច្រៀងចប់ការប្រគំតន្ត្រីធំមួយ
តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីដ ហៅ G -Devith បានចេញមុខសុំទោសអ្នកគាំទ្ររបស់ខ្លួនភ្លាមៗ បន្ទាប់ពីចប់ការច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីធំដែលរៀបចំដោយក្រុមហ៊ុនមួយ កាលពីម្សិលមិញ បង្កការចាប់អារម្មណ៍ដល់មហាជនអ្នកគាំទ្រ។

ជាការពិត G-Devith កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបង្ហាញវត្តមានច្រៀង និងសម្តែង នៅលើឆាក នៃកម្មវិធីដ៏ធំមួយនាទីធ្លា OCIC ក្នុងទឹកដីខណ្ឌជ្រោយចង្វារ ដែលមានអ្នកគាំទ្រជាច្រើនចូលរួមទស្សនាចាប់ពីវេលាម៉ោង ២ រសៀល រហូតដល់ម៉ោង ១២ យប់។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ បន្ទាប់ពីចុះលើឆាក ស្រាប់តែលោក G-Devith បានពោលពាក្យសុំទោសអ្នកគាំទ្រ ព្រោះមានបញ្ហាសុខភាព ច្រៀងមិនសូវបានល្អ ដោយលោកនិយាយខ្លីថា «ខ្ញុំសុំទោស»។

បន្ទាប់ពីឃើញមានការលើកឡើងដូច្នេះ ក៏មានអ្នកគាំទ្រលើកទឹកចិត្តលោកផងដែរ ដោយក្នុងនោះមានការបញ្ចេញមតិថា «សុខភាពមិនអំណោយផល វាមិនប្រាប់យើងមុនទេ ដូច្នេះវាជារឿងចៃដន្យ ១០០០ ភាគរយ វារអាក់រអួល ២ ឬ ៣ មិនជាបញ្ហា»។ ចំណែក លោក G-Devith ក៏បានបង្ហាញការអរគុណចំពោះអ្នកគាំទ្រផងដែរ។

តារារ៉េបលោក G-Devith បានបញ្ជាក់ថា «ទំហំចិត្តដ៏មហិមារបស់អ្នក ទើបធ្វើឲ្យខ្ញុំមានដង្ហើមបន្តនៅលើវិថីនេះ ថ្ងៃនេះទោះបីជាខ្ញុំធ្វើមិនបានពេញលេញ តែក៏ជាជោគជ័យដ៏អស្ចារ្យមួយទៀតនៅក្នុងវិស័យនេះ បុរសម្នាក់នេះ សន្យានឹងនាំមកនូវរសជាតិពិសេសបន្ថែមទៀតនាពេលខាងមុខ ពួកយើងអាចនិយាយយ៉ាងពេញលេញបានថា នេះជាបទពិសោធន៍ នៃការប្រគំតន្ត្រីដ៏អស្ចារ្យមួយ»៕
អត្ថបទ ៖ ចាន់រ៉ា




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


