Connect with us

ជីវិតកម្សាន្ដ

ជូរី ល្អហួស បញ្ជាក់ការផ្សាយថា ម្តាយ សុវត្ថិ មុនីវណ្ណ ហួងហែងកូនប្រុសសម្តែងស្និទ្ធស្នាលជាមួយ ជារឿងមិនពិត

បានផុស

នៅ

បវរកញ្ញា​វ័យ​ក្មេង ជូរី ល្អហួស ដែល​កំពុង​ត្រៀម​ចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជាលើឆាក​អន្តរជាតិ​បានប្រតិកម្ម​សម្តែង​ការហួសចិត្ត​បន្ទាប់​ពីមានសារព័ត៌មាន​ចុះផ្សាយថាម្តាយ​របស់​លោក សុវត្ថិ មុនីវណ្ណ ហួងហែង​កូន​ប្រុស​សម្តែង​ស្និទ្ធស្នាល​ជា​​មួយខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​ត្រូវបាន​យុវតី ល្អហួស ចាត់ទុកថា​ ជារឿង ប្រឌិត​គ្មានប្រភពច្បាស់លាស់​នឹងធ្វើ​ឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរគ្រួសារ​កំពូលតារាចម្រៀង​លោក ព្រាប សុវត្ថិ និង​ខ្លួននាងផ្ទាល់។ ល្អហួស បានប្រាប់​ឲ្យនៅរសៀលនេះថា នាងខ្ញុំសូមបញ្ជាក់ជូនពុកម៉ែ​បងប្អូន​ឲ្យបានជ្រាប​ថា​ការសម្តែងជាមួយលោក សុវត្ថិ មុនីវណ្ណ ក្នុង MV បទ “នាងអើយ” គ្រាន់តែ​ជាការសម្តែងចម្រៀង​ប៉ុណ្ណោះ នាង​ខ្ញុំគ្មាន​ទំនាក់ទំនងអ្វីជិត​ស្និទ្ធ​ជាមួយគាត់នោះទេ (បងប្រុស មុនីវណ្ណ )។

​ជូរី ល្អហួស បញ្ជាក់​ថា​ ករណីព័ត៌មានផ្សាយថា​ អ្នកមីងភរិយា​លោកពូ ព្រាប សុវត្ថិ ហួងហែង​កូនប្រុស​សម្តែង​ស្និទ្ធស្នាល​​ជាមួយ​ខ្ញុំ គឺជាព័ត៌មាន​ប្រឌិត​គ្មាន​ប្រភពច្បាស់លាស់ នឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់​កិត្តិយស និងសេចក្តីថ្លៃថ្នូរគ្រួសារលោកពូ ព្រាប សុវត្ថិ និង​នាងខ្ញុំផ្ទាល់។ សូមពុកម៉ែបងប្អូនជ្រាប​ជា ព័ត៌មាន និង​ទទួលនូវការគោរពស្រឡាញ់ពីនាងខ្ញុំ « ល្អហួស » ។

ជា​មួយគ្នានេះម្ចាស់មកុដ Miss Preteen International Cambodia 2023 យុវតី​ ជូរី ល្អហួស បាន​ស្នើ​សុំដោយ​ទទូច​ថា នាងខ្ញុំ និង​តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ទៅប្រកួតនៅ​លើឆាកអន្តរជាតិ​សូមមេត្តាបងៗសារព័ត៌មានជួយ​សម្រួលអត្ថបទ​នៅក្នុងការសរសេរដើម្បីកុំឲ្យប៉ះពាល់ដល់រូបនាងខ្ញុំ សូមអរគុណដោយក្តីគោរពពីនាងខ្ញុំ ល្អហួស៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម