ជីវិតកម្សាន្ដ
តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត
តារាចម្រៀងជើងចាស់លោក ណូយ វណ្ណា ដែលជាប្អូនប្រុសបង្កើតលោក ណូយ វ៉ាន់ណេត ថ្មីៗនេះ ត្រូវបានប្រភពមិត្តភ័ក្ដិស្និទ្ធស្នាលក្នុងចង្កោមសិល្បៈទម្លាយថា លោក វណ្ណា ក៏ជាជនរងគ្រោះម្នាក់ ចំណោមជនរងគ្រោះជាច្រើនទៀត ក្នុងការទិញដីឡូត៍គម្រោងទី ៣០ របស់អ្នកស្រី ម៉ន ដានី ខេត្តកំពត ដែរ។

បើតាមការលើកឡើងរបស់តារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់ឲ្យដឹងថា «តារាចម្រៀងជើងចាស់ លោក ណូយ វណ្ណា គឺខំសន្សំលុយពីការលក់នំបញ្ចុក ចុងក្រោយស្ពៃដូចខ្ញុំដែរ ក្នុងការទិញដីឡូត៍គម្រោងទី ៣០ របស់ ម៉ន ដានី នៅខេត្តកំពត»។ ដោយឡែក លោកក៏បានបង្ហាញទៀតថា «ម៉ន ដានី គម្រោង ៣០ : អាសូរណាស់ ចុងក្រោយគឺបាយកញ្ចប់គ្រប់គ្នា ក្នុងនោះក៏មានភរិយាតារាចម្រៀង លោក ណូយ វណ្ណា ម្នាក់ផងដែរ»។
តារាសម្តែងលោក សាវិន ហ្វីលីព បន្តថា នេះជារូបភាពជនរងគ្រោះមកបែរបន់នៅគម្រោង ម៉ន ដានី ទី ៣០ ឲ្យ លោកយាយ ម៉ៅ ជួយឲ្យលោកស្រី ម៉ន ដានី ឆាប់ចូលខ្លួនមកដោះស្រាយជាមួយអតិថិជនដែលបានទិញដីនៅគម្រោងនេះ ស្ថិតនៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ជាង ២ ឆ្នាំ មកហើយ មិនបានប្លង់។

លោកបន្ថែមថា «ក្រោយនិយ័តករអចលនទ្រព្យចេញសេចក្ដីប្រកាសថ្មីៗ នេះថា ក្រុមហ៊ុន ម៉ន ដានី លក់ដីគ្មានអាជ្ញាប័ណ្ណស្របពេលដែលសមត្ថកិច្ចដែនដី ភូមិឃុំ ស្រុក ។ល។ កាលនោះ ម៉េចមិនចេញមកបញ្ឈប់ការឈូសឆាយដីពុះឡូត៍ខុសច្បាប់នេះអ៊ីចឹង? ចុងក្រោយរាស្ត្រសាមញ្ញទាំងគេទាំងខ្ញុំ គឺបានត្រឹមតែទឹកភ្នែកប៉ុណ្ណោះ»។
ទាក់ទងនឹងព័ត៌មានខាងលើនេះ កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះ មិនទាន់អាចទំនាក់ទំនង ដើម្បីសូមការបញ្ជាក់បន្ថែមពីលោក ណូយ វណ្ណា បាននៅឡើយទេ។

សូមជម្រាបថា លោក ណូយ វណ្ណា ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ណូយ វ៉ាន់ណេត បច្ចុប្បន្ននៅតែចាប់អាជីពចម្រៀង ដោយភាគច្រើនលោកច្រៀងនៅតាមហាងពេលរាត្រី៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


