ជីវិតកម្សាន្ដ
ស្វាមី Janie បង្ហោះរូបធម្មតា ទោះផ្ទុះពាក្យចចាមអារ៉ាមលែងលះភរិយាស្ងាត់ៗ
Mickey Alapach នៅតែឆ្លើយសំណួររបស់អ្នកលេងអ៊ីនធឺណែតតាមរយៈ IG Story យ៉ាងធម្មតា ចំពេលមានពាក្យចចាមអារ៉ាមថា លោកបានសម្រេចចិត្តលែងលះជាមួយភរិយាគឺតារាសម្ដែង Janie Tienphosuwan ដោយបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ៦ ឆ្នាំ ហើយក៏រក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួនផងដែរ។

ថ្វីបើយ៉ាងនេះក្ដី ចំពេលមានពាក្យចចាមអារ៉ាមជាច្រើន ទាំង Janie និង Mickey មិនទាន់ចេញមុខផ្តល់បទសម្ភាសណាមួយជុំវិញរឿងនេះនៅឡើយទេ ខណៈដែលភាគីស្វាមីនៅតែរស់នៅក្នុងជីវិតធម្មតា ដោយផ្តោតសំខាន់លើសុខភាព និងកូនស្រីតែម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ តាមរយៈ IG Stories , លោកបានឆ្លើយសំណួររបស់អ្នកលេងអ៊ីនធឺណិតអំពីបញ្ហាសុខភាពផ្សេងៗ រហូតមានអ្នកគាំទ្រជាច្រើនបានចូលមកសួរនាំបញ្ហាគ្រួសារ បន្ទាប់ពីឃើញមានរូបភាពមិនប្រក្រតីជាច្រើន។
ទោះយ៉ាងណាក៏ដោយ លោកបានមិនបានឆ្លើយតបលើសលស់ទៅកាន់អ្នកគាំទ្រ ពីបញ្ហាគ្រួសារសូម្បីតែបន្តិចណាឡើយ។ លើសពីនេះ Mickey នៅតែចែករំលែកនូវនាទីនៃការធ្វើម្ហូបដែលមានសុខភាពល្អសម្រាប់មហាជនបានឃើញជាដដែល។ ចំណែករឿងពាក្យចចាមអារ៉ាមលែងលះបញ្ចប់ជីវិតអាពាហ៍ពិពាហ៍៦ឆ្នាំនោះ តើការពិតយ៉ាងណានោះ ទស្សនិកជនមានតែត្រូវរង់ចាំស្តាប់ចម្លើយពីគូស្នេហ៍ចេញមុខប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត Janie មិនទាន់ចេញមុខបកស្រាយអ្វីបន្ថែម ទាក់ទងនឹងពាក្យចចាមអារ៉ាមអំពីការលែងលះរវាងខ្លួន និងស្វាមីវ័យក្មេងរបស់នាង Mickey ដូចគ្នា។ ដូច្នេះហើយ វាធ្វើឲ្យពាក្យចចាមអារ៉ាមអំពីការលែងលះបញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ៦ឆ្នាំរបស់ Janie និង Mickey នៅតែមិនច្បាស់លាស់ទាល់តែសោះ។
សូមជម្រាបជូនថា តារាសម្ដែង Janie Tienphosuwan និងស្វាមី Mickey Alapach បានសម្រេចចិត្តចូលរោងការនៅថ្ងៃទី១៩ ខែតុលា ក្រោមការសាទរយ៉ាងព្រោងព្រាតពីសំណាក់អ្នកគាំទ្រនិងមិត្តរួមអាជីព។ មកទល់ពេលនេះជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានរយៈពេល ៦ឆ្នាំ ព្រមទាំងបន្សល់កូនស្រីម្នាក់ជាចំណងដៃថែមទៀតផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខយូរ តារាកំប្លែងថៃ Chusi ធ្លាក់ខ្លួនដេកតាមវត្តអារាម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


