ជីវិតកម្សាន្ដ
ភ្លេចខ្លួនមួយភ្លែតសោះ កូនប្រុសពៅរបស់តារាប្រស Ken ពេញកំលោះស្ដូក
សម្រាប់គ្រួសាររបស់ Ken Theeradej Wongpuapan និងភរិយាដ៏ស្រស់ស្អាត Noi Busakorn Wongpuapan ត្រូវបានគេដឹងយ៉ាងច្បាស់ថា អ្នកទាំងពីរមានកូនប្រុសដល់ទៅ២រូបដែលសុទ្ធតែសង្ហាៗកាត់ទៅបេះដាកើនឹងឪពុកជាតារសម្ដែង។

អ្វីដែលសំខាន់បំផុតនោះគឺកូនប្រុសវ័យជំទង់ទាំងពីររូបនេះឆាប់ធំលឿន រហ័ស ត្រឹមរយៈពេលមួយភ្លែតសោះអ្នកទាំងពីរក៏ជាបុរសវ័យក្មេងស្រស់សង្ហា ធ្វើឲ្យទស្សនិកជនដែលនិយមតាមដានជីវិតគ្រួសារតារាសម្ដែង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជាក់ស្ដែង កាលពីថ្មីៗនេះ អ្នកម្តាយរបស់កំលោះសង្ហាបានបង្ហោះរូបភាពរបស់ស្វាមីគឺតារាសម្ដែង Ken និង កូនប្រុសពៅ Jun ខណៈដែលគាត់ខកខានបង្ហាញរូបភាពក្រុមគ្រួសារជាយូរណាស់មកហើយ។ តាមរយៈការបង្ហោះនេះ តារាស្រីជំនាន់ចាស់រូបនេះបានបង្ហើបឲ្យដឹងដូច្នេះ ទង្វើរបស់ប៉ានិយាយថាកូនកាន់តែធំចម្រើនវ័យលឿនណាស់ កូនមិនតូចដូចពីមុនទេ។
ថ្វីបើយ៉ាងណាក៏ដោយ ក្នុងចំណោមនោះដែរមានមតិជាច្រើនពីទស្សនិកជនជា ពិសេសនោះគឺអ្នកគាំទ្រក្រុមគ្រួសារតារាសម្ដែងគំរូក្នុងពិភពសិល្បៈលើកឡើងដូចៗគ្នាថា ទើបតែម្សិលមិញសោះ ឥលូវបង្ហាញមុខម្ដងទៀតស្រាប់តែកំលោះស្ដូកសង្ហាមិនចាញ់លោកប៉ាឡើយ។
លើសពីនេះ មិនថាកូនប្រុសពៅឬកូនបងទេ អ្នកទាំងពីរសុទ្ធតែសង្ហាមិនចាញ់គ្នា ហើយថែមទាំងអាចស្នងតំណែងជាតួឯកប្រុសក្នុងអាជីពសម្ដែងដូចឪពុកជាក់ជាមិនខានឡើយ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិត YoGhurt និង Lisa ស្និទ្ធស្នាលគ្នាខ្លាំងលើសពីការគិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


