Connect with us

ជីវិតកម្សាន្ដ

គ្រួសារតារាភាពយន្ត យស បូវណ្ណៈ ប្តេជ្ញាខំប្រឹងថែរក្សាប្រពៃណីវប្បធម៌ជាតិខ្មែរបង្ហាញដល់អន្តរជាតិ

បានផុស

នៅ

តារាភាពយន្ត​ដ៏​ល្បី​ឈ្មោះ​នា​ទស​វត្ស​ ឆ្នាំ​៩០​លោក យស បូ​វណ្ណៈ និង​ក្រុម​គ្រួសារ​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ឯ​សហរដ្ឋ​អាមេរិក​ដោយ​មាន​​សេចក្តី​សុខ​នោះ​ជា​រឿយ​ៗ​គេតែង​ឃើញ​លោក​បង្ហាញ​សកម្មភាព​យ៉ាង​ផុលផុស​​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​លើក​តម្កើន​ ពី​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​​កាន់​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជា​មួយគ្នានេះ​ដែរ​មុន​នេះលោក យស​ បូវណ្ណៈ និងក្រុម​គ្រួសារ​ក៏​បាន​លេច​វត្តមាន​ជា​​ថ្មីតាមរយៈ​ ការ​សម្តែង​ដោយ​បង្ហាញពីសិល្បៈ ​វប្បធម៌ខ្មែរ​នៅ​លើ​ទឹកដីប្រទេសអាមេរិក។ ជាក់ស្តែង​ភរិយា​លោក យស​ បូវណ្ណៈ ដែល​មាន​គណនីហ្វេសប៊ុកឈ្មោះ​ថា Sithary Ly បានលើឡើងថា «សូម​បងប្អូន​សង្វាត​ស្រលាញ់​ពូជខ្មែរ​ និង​ឈាម​ខ្មែរ ​”របាំ​គោះ​ត្រឡោក​ និង​ក្រងោក​ “»។

ភរិយា​លោក យស បូវណ្ណ: អ្នកស្រី Sitha ry Ly បាន​បញ្ជាក់បន្ថែមទៀតថា“គ្រួសារ​តារា​ភាពយន្ត​ឯកឧត្ដម យស​ បូវណ្ណ: និង កូនៗ​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ប្រពៃណី​ វប្បធម៌ជាតិ​ខ្មែរ​យើង និង​បង្ហាញ​ទៅដល់​អន្តរជាតិអំពីព្រះរាជាណាចក្រកម្ពុជា“។

គួរបញ្ជាក់​ថា​លោក យស បូវណ្ណៈ ត្រូវបានទស្សនិកជន និង​អ្នក​គាំទ្រជាច្រើនបានស្គាល់​ថា​លោក​គឺជា​តារា​ភាពយន្ត​របស់​ខ្មែរ​ជើងចាស់​ដែល​មាន​ភាព​ល្បីល្បាញ​តាមរយៈ​ការ​​សម្ដែង​​ខ្សែ​ភាពយន្តខ្មែរ​មួយចំនួន​ក្នុងជំនាន់​តារា​រួម​ជំនាន់​ដូចជា អ្នកនាង ច័ន្ទ តារាទី ,អ្នកនាង អម្ពរ ទេវី និង​លោក ទេព រិនដារ៉ូ ជាដើម។

លោក យស បូវណ្ណៈ ត្រូវបានគេដឹងថា កន្លង​មក​លោកជាបុគ្គល​ល្បី​ឈ្មោះ​ដែល​លេច​ធ្លោ​តាមរយៈ​ការចូលរួម​​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​នៅឯ​ក្រៅប្រទេស ខណៈ​លោក​ក៏ធ្លាប់​បញ្ជាក់​​ដែរ​​ថា​ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​យើង​ទោះ​ជា​ហត់នឿយ​ពី​ការងារ​ស្នូល​យ៉ាង​ណា​ក៏​ដោយ​ក៏​ក្រុម​គ្រួសារ​លោក​ស៊ូ​ខំប្រឹង​បង្ហាញ​ឲ្យ​បរទេស​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​សិល្បៈ​វប្បធម៌​ខ្មែរ​ដ៏​សម្បូរបែប​​របស់​ខ្មែរ​យើង​ផងដែរ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម