ជីវិតកម្សាន្ដ
ផ្ទុះរឿងនារីម្នាក់រងការបំពាន! ឌីជេ ក្តិប លើកឡើង ៣ ចំណុច ជាសារដាស់តឿនជៀសវាងស្ដាយក្រោយ
ក្រោយផ្ទុះរឿងរ៉ាវនារីម្នាក់ដ៏ភ្ញាក់ផ្អើលករណីត្រូវបានក្រុម Rappers ល្បីឈ្មោះ ២នាក់រួមនឹងបក្សពួកបៀតបៀនផ្លូវភេទ ខណៈជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ពេលកំពុងក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមលើកមកវែកញែក។

ដោយឡែក ងាកមកចាប់អារម្មណ៍តារាចម្រៀងរ៉េបជើងចាស់ ឌីជេ ក្តិប បានបញ្ចេញយោបល់ផ្ទាល់ខ្លួនចំនួន ៤ចំណុចដើម្បីជាសារដាស់តឿនដល់នារីៗផងដែរ។ ឌីជេ ក្តិប បានបញ្ជាក់ថា បងប្អូនកូនក្មួយស្រីៗត្រូវចាំ ថា ”បើមនុស្សគេមានបំណងមិនល្អចំពោះបងប្អូនកូនក្មួយហើយ” ទោះបីជាបងប្អូនកូនក្មួយចេះផឹកត្រឹមតែទឹកសុទ្ធក៏ដោយ ក៏ពួកគេអាចរំលោភបងប្អូនកូនក្មួយបានដែរ។
លោកនិយាយថា បញ្ហាទី១.គឺដោយសារថ្នាំសម្រើបផ្សាយលក់ពេញ fb(ហ្វេសប៊ុក) ។ ទី២.ហើយបើបង ប្អូនកូនក្មួយចេះផឹកទៀត គឺកាន់តែងាយពីព្រោះពួក គេនឹងអាចដាក់(K)តែបន្តិចប៉ិនចុងក្រចកដៃគឺបងប្អូ នកូនក្មួយនឹងកាន់តែស្រវឹងធីងធោងរហូតសន្លប់លែងដឹងអីក៏មាន។ ទី៣.កញ្ឆា ទឹកសប្បាយ រួម និងគ្រឿងញៀនជាច្រើនភេទណាស់ ដែលអាចធ្វើឲ្យសតិអារម្មណ៍របស់បងប្អូនកូនក្មួយៗឆាប់វង្វេងវង្វាន់ស្រើបស្រាល ឬបាត់បង់ម្ចាស់ការលើខ្លួនឯងបានគ្រប់ពល។

តារាចម្រៀងរ៉េប ឌីជេ ក្តិប បានបញ្ជាក់បន្ថែមថា ដូច្នេះសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលចេញដើរហើរទៅណាមកណាកុំញាំអី្វផ្ដេសផ្ដាស់ដែលគេចេះតែហុចឲ្យញាំ កុំផឹកអី្វផ្ដេសផ្ដាស់ដែលគេហុចឲ្យផឹក បើស្រលាញ់ និងគោរពខ្លួន(ជៀសវាងស្ដាយក្រោយ)៕
អត្ថបទ៖

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


