ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ បើកកិច្ចប្រជុំពីការចុះឈ្មោះសិល្បកររួមគ្នាលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ
បន្ទាប់ពីដំណើរការអាណត្តិថ្មីបានរយៈពេល ប្រមាណ ១ខែ និងជោគជ័យលើកិច្ចការងារមួយចំនួនក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាននោះ ពេលនេះសមាគមសិល្បករខ្មែរបានបើកកិច្ចប្រជុំស្តីពីការចុះឈ្មោះសិល្បករដែលមានបំណងចង់ចូលជាសមាជិករបស់សមាគមនឹងចាប់ផ្ដើមឆាប់ៗនេះ។

កិច្ចប្រជុំគណៈកម្មការប្រតិបត្តិរបស់សមាគមសិល្បករខ្មែរគឺដឹកនាំដោយលោក ទិត្យ ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលកាលពីល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយពិភាក្សាលើការងារសំខាន់ៗដែលត្រូវអនុវត្តបន្តដើម្បីធានាសម្រេចបានតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនស្របតាមការប្ដេជ្ញាចិត្តរបស់លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមជាពិសេសការចង្អុរបង្ហាញរបស់ថ្នាក់ដឹកនាំជាតិ។
គណៈកម្មការប្រតិបត្តិក៏បានពិភាក្សាលើការរៀបចំដំណើរការទូទៅនៃលេខាធិការដ្ឋាន និងការបែងចែកតួនាទីភារកិច្ចព្រមទាំងការទទួលខុសត្រូវរបស់ក្រុមការងារក៏ដូចជាការកែសម្រួលប្រព័ន្ធរដ្ឋបាលដើម្បីពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារ។

នាឱកាសនោះដែរ លោក ទិត ថាវរិទ្ធ ប្រធានអង្គប្រជុំបានលើកឡើងពីវឌ្ឍនភាពនៃការងារថ្មីៗដែលសម្រេចបានបន្ទាប់ពីដំណើរការអាណត្តិថ្មីបានរយពេល ១ខែមកនេះ ជាពិសេសភាពជោគជ័យនៃការរៀបចំកម្មវិធី “អ្នកស្នងមរតក” ដែលនាំមកនូវស្នាមញញឹម និងក្ដីសង្ឃឹមដល់ព្រឹទ្ធាចារ្យសិល្បកររៀមច្បង និងសិល្បករ-សិល្បការិនី ទូទៅ ដែលបង្ហាញពីការរួមសាមគ្គីជាធ្លុងមួយក្នុងចង្កោមសិល្បករ។ ជាពិសេសការគាំទ្រ និងជ្រោមជ្រែងពីថ្នាក់ដឹកនាំជាតិរួមទាំងសប្បុរសជនពីវិស័យឯកជនផងដែរ។
ការងារចំពោះមុខរបស់សមាគមសិល្បករខ្មែរនាពេលនេះគឺ ការរៀបចំបង្កើតគណៈកម្មការ ដើម្បីចុះឈ្មោះសិល្បករគ្រប់ទម្រង់ ដែលមានបំណងចង់ចូលជាសមាជិករបស់សមាគមដើម្បីអាចរួមគ្នាធ្វើការកិច្ចកាលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិហើយសមាគមក៏អាចជួយពួកគាត់វិញនៅពេលមានតម្រូវកាណាមួយដោយឈរលើគោលការណ៍គោរពតាមច្បាប់រដ្ឋជាធរមាន និងលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ។

បន្ថែមពីនេះ លោក ទិត ថាវរិទ្ធ ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់នៅតែបន្តការយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារដើម្បីឆ្លើយតបតម្រូវការរបស់សមាជិកសមាគមផង និងដើម្បីអាចមានលទ្ធភាពអនុវត្តផែនការថ្មីៗបន្តបន្ទាប់ទៀត ព្រោះនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើនៅក្នុងដំណាក់កាលនៃការចាប់ផ្ដើមនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


