ជីវិតកម្សាន្ដ
លោក វ៉ាត់ លីម៉េង រម្លឹកស្នាដៃបទចម្រៀងកាលពី ១០ឆ្នាំមុន ទទួលបានការគាំទ្រខ្លាំងពីមហាជន
អ្នកដឹកនាំសម្តែងល្បីឈ្មោះលោក វ៉ាត់ លីម៉េង បានបង្ហាញអារម្មណ៍សប្បាយចិត្តភ្ជាប់ជាមួយការរម្លឹកស្នាដៃបទចម្រៀងជាច្រើនបទដែលលោកធ្លាប់ដឹកនាំសម្តែងអំឡុងពេលនៅប្រចាំ «ផលិតកម្មថោន» កាលពី ១០ឆ្នាំមុន ខណៈមកទល់ពេលនេះនៅតែទទួលបានការគាំទ្រច្រើនពីមហាជន។

លោក វ៉ាត់ លីម៉េង បានបញ្ជាក់ថា បទចម្រៀងដែលនៅទទួលបានការគាំទ្រពីទស្សនិកជនគឺ MV បទរបស់ លោក ខេម និង ពេជ្រ ថាណា ។ លោកបានរៀបរាប់ថា «ជាអ្នកដឹកនាំសម្តែងប្រចាំផលិតកម្មថោន (Town Production) រយៈពេល ១០ឆ្នាំកន្លងមកអ្នកចម្រៀងដែលខ្ញុំបានដឹកនាំថត MV ឱ្យច្រើនជាងគេគឺ ខេម និង ពេជ្រ ថាណា ក្នុងចំណោម MV ជិត ៤០បទ របស់ ពេជ្រ ថាណា មានជិត ២០បទដែលទទួលបានការគាំទ្រខ្លាំង»។
លោក វ៉ាត់ លីម៉េង បាននិយាយបន្តថា ក្នុងចំណោមបទចម្រៀងដែលទទួលបានការទស្សនាច្រើនរហូតមានការចូលមើលរាប់លាននាក់ពីទស្សនិកជននៅលើ YouTube channel របស់ផលិតកម្ម ថោនសរុបទាំងអស់ជិត 90M។

អ្នកដឹកនាំសម្តែងលោក វ៉ាត់ លីម៉េង បញ្ជាប់បន្ថែមថា «បទចម្រៀងដែលពេញនិយម និងមានអ្នកចូលទស្សនាច្រើនដូចជា,បទ បង្គាប់ ១ម៉ឺនដុល្លារ MV (12M), នឹកមនុស្សម្នាក់ដែលខ្ញុំធ្លាប់បោះបង់ចោល MV (11M), សុំទោសសៀមរាប MV (10M), រំលោះផ្ទះបានបាត់អូន MV (9,9M), មានប្រពន្ធល្អមិនចេះថែ MV (8,2M), ដឹងខ្ញុំយំដែរទេ MV (8,1M), សល់ឆ្អឹងមួយចាន MV (4,8M), អាសម្រែ MV (3,2M), ចាស់ណង់ MV(2,7M), ភ្លេចប្តីកម្សត់ MV (2,6M), នង្គ័លស្រែ MV (2M)ជាដើម»។

លោក វ៉ាត់ លីម៉េង លើកឡើងទៀតថា ក្នុងនោះក៏នៅសល់ MV ច្រើនទៀតដែលលោកមិនបានស្វែងរក និង MV ខ្លះភ្លេចចំណងជើង…។ លើសពីនេះលោកសូមអរគុណដល់ពុកម៉ែ បងប្អូន ដែលតែងតែគាំទ្រស្នាដៃដឹកនាំសម្តែងរបស់លោកតាំងពីដើមរហូតដល់ពេលបច្ចុប្បន្ននេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


