ជីវិតកម្សាន្ដ
ចុងខែមិថុនា កម្ពុជាបាត់បង់មរតកមនុស្សរស់២រូបដ៏សោកសៅបំផុត
គិតមកដល់ត្រឹមចុងខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាត្រូវបាត់បង់មរតកមនុស្សរស់ចំនួន២រូបដ៏គួឲ្យសោកស្តាយជាទីបំផុត។ ជាការពិតសម្រាប់ការបាត់បង់ធន់ធានជើងចាស់ដ៏ឆ្នើមទាំង២រូបនេះ បានធ្វើឲ្យមហាជនមានការសោកស្តាយ និងក្តុកក្តួលខ្លាំងបំផុត។

ព្រឹទ្ធាចារ្យដែលជាមរតកមនុស្សរស់ទាំង២រូបដែលបានបន្សល់ទុកនូវស្នាដៃ និងការចង់ចាំសម្រាប់ប្រជាជនខ្មែរ និងយុវជនជំនាន់ក្រោយនោះគឺ ១.ព្រឹទ្ធាចារ្យបោរាណាចារ្យ ប៊ិន វិន មរតកមនុស្សរស់ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២និង២៧នាទីទៀបភ្លឺ ក្នុងជុន្មាយុ៨៨ឆ្នាំដោយជរាពាធ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹទ្ធាចារ្យបោរាណាចារ្យ ប៊ិន វិន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យទទួលស្គាល់ថា ជាមរតកមនុស្សរស់ម្នាក់នៅក្នុងចំណោមព្រឹទ្ធាចារ្យចំនួន៩រូបកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។ ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៣៦ នៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ព្រឹទ្ធាចារ្យបោរាណាចារ្យ ប៊ិន វិន ត្រូវបានគេដឹងថា ជាអ្នកដែលចេះដឹងមានជំនាញច្បាស់លាស់ខាងភ្លេងអារក្ស យីកេ ល្ខោន អាយ៉ៃ អាចារ្យកិច្ចពិធីចូលម្លប់ និងចេញម្លប់ អាចារ្យពេលាការ អាចារ្យមង្គលការ និងចៅមហាជាដើម។

២.ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃបានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២និង៤៥នាទីរសៀលក្នុងជុន្មាយុ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើត។ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនាឆ្នាំ១៩៤៤ នៅភូមិដូងឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថា ជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។

តាមរយ:ដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងដ៏ឆ្នើម និងជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជាបានធ្វើឲ្យមហាជនសិល្បករ-សិល្បការិនីនិងប្រជាពលរដ្ឋខ្មែរសម្តែងការសោកស្តាយជាពន់ពេក។
សូមបញ្ជាក់ថា ដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅចំពោះវិរសិល្ប:២រូបនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រទូទាំងប្រទេសបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងនេះក៏ជាកាបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់កម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


