ជីវិតកម្សាន្ដ
បំណងប្រាថ្នាចុងក្រោយព្រឹទ្ធាចារ្យ គង់ ណៃ សាងសង់ជិតរួចរាល់ហើយ
ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោកជំទាញឧក ញ៉ា នឹម វណ្ណ: គិតមកដល់ពេលនេះការសាងសង់ចេតិយជូនដល់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ណៃ គឺសម្រេចបានប្រមាណជាង៩០ភាគរយហើ យពោលគឺនឹងត្រូវរួចរាល់នាពេលឆាប់ៗនេះ។

លោកជំទាញឧក ញ៉ា នឹម វណ្ណ: បានមានប្រសាសន៍ថា បំណងប្រាថ្នារបស់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ សាងសងជិតរួចរាល់ហើយសរុបទឹកប្រាក់ជាង២ម៉ឺនដុល្លារអាមេរិច។ សូមផលបុណ្យដែលកើតបានពីការសង់ចេតិយនេះបានដល់កូនៗនិងក្រុមគ្រួសាររបស់នាងខ្ញុំនិងមានសុខភាពល្អទាំងអស់គ្នា។

សូមជម្រាបដែរថា ដើម្បីសម្រេចបំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតាគង់ ណៃ ត្រូវបានលោកជំទាវហ៊ុន ស៊ីណាត និងបុត្រីគឺលោកជំទា វឧកញ៉ា នឹម វណ្ណៈ បានបំពេញជូនគាត់ដោយបានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារដើម្បីសង់ចេតិយនិងជួយចិញ្ចឹមរយៈពេល៥ឆ្នាំ។

លោកជំទាវ ហ៊ុន ស៊ីណាត កន្លងមកធ្លាប់មានប្រសាសន៍ថា ដោយមានការទទូចបែបនេះទើបលោកជំទាវនិងកូនព្រមទាំងក្រុមគ្រួសារសម្រេចកសាងចេតិយជូនតាមបំណងរបស់គាត់!។ លោក ជំទាវ ហ៊ុ ន ស៊ីណាត មានប្រសាសន៍ទៀតថា លោកតាគង់ណៃ គាត់បានជួយសង្គមនិងលើកស្ទួយសិល្បៈអភិរក្សវប្បធម៌ច្រើនលើសលប់។

ក្រៅពីនោះដែរ លោកជំទាវនិងក្រុមគ្រួសារក៏បានជួយចិញ្ចឹមគាត់រយៈពេល៥ឆ្នាំទៀតដោយឧបត្ថម្ភជារៀងរាល់ខែដោយក្នុងមួយខែៗ គឺថវិកាចំនួន៥០ម៉ឺនរៀល,មី១កេះ ,ត្រីខ១យួរ ,ទឹកស៊ីវ១យួរ និងអង្ករចំនួន ៥០គីឡូក្រាម ផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


