ជីវិតកម្សាន្ដ
ចេតិយដែលជាបំណងចុងក្រោយព្រឹទ្ធាចារ្យ គង់ ណៃ សម្រេចការសាងសង់រួចរាល់ជាស្ថាពរ
ភ្នំពេញ ៖ ទីបំផុតចេតិយដែលត្រូវបានសាងសង់សម្រាប់បំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យចាប៉ីដង វែង លោកតា គង់ ណៃ បានសម្រេចការ សាងសង់ជាស្ថាពររួចហើយ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា។

ចេតិយដែល មាន តម្លៃ ប្រមាណ ជាង ២ ម៉ឺនដុល្លារស ម្រាប់លោកតា គង់ ណៃ នេះគឺជាអំណោយលោក ជំទាវ ហ៊ុន ស៊ី ណាត នឹម ច័ន្ទ តារា និង លោក ជំទាវ ឧកញ៉ា នឹម វណ្ណៈ ដើម្បី បំពេញ បំណងចុងក្រោយរបស់លោកតាដែល ស្នើសូម លោកជំទាវនិងក្រុមគ្រួសារកន្លងមក។

ចេតិយនេះត្រូវ បាន កសាង ឡើង លើ ផ្ទៃដី មួយ កន្លែងដែលស្ថិតនៅភូមិដូង ឃុំ ស្វាយ ទង ខាងជើងស្រុកកំពង់ត្រាច់ខេត្តកំពត។ លោកជំទាវ ហ៊ុន ស៊ីណាត ធ្លាប់ មាន ប្រសាសន៍ លើក ឡើង ថាមូលហេតុដែលកសាងចេតិយជូនលោកតា គង់ ណៃ ដោយសារតែធ្វើតាមការស្នើសូមនិងជួយបំពេញបំណងចុងក្រោយរបស់គាត់។

លោកជំទាវ ហ៊ុន ស៊ី ណាត មានប្រសាសន៍ទៀតថា លោកតា គង់ ណៃ គាត់ ជួយ សង្គម និង លើកស្ទួយសិល្បៈអភិរក្សវប្បធម៌លើសលប់ទើបលោកជំទាវនិងក្រុមគ្រួសារសម្រេចកសាងចេតិយតម្លៃជាង២ម៉ឺនឲ្យសមតម្លៃនិងកេរ្តិ៍ឈ្មោះកិត្តិយសរបស់ គាត់តែម្តង។

សូមបញ្ជាក់ថា ក្រៅពីនោះ ដែរលោក ជំទាវនិង ក្រុម គ្រួសារ ក៏ បាន ជួយចិញ្ចឹមលោកតារយៈពេល៥ឆ្នាំទៀតដោយឧបត្ថម្ភជារៀងរាល់ខែដោយក្នុងមួយខែៗគឺថវិកាចំនួន៥០ម៉ឺនរៀល,មី ១ កេស , ត្រីខ ១ យួរ , ទឹកស៊ីវ១យួរ និង អង្ករ ចំនួន ៥០ គីឡូក្រាម ផងដែរ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


