ព័ត៌មានជាតិ
សមាគមសិល្បករខ្មែរចូលរួមពិធីបុណ្យសពលោកតា គង់ ណៃ មរតកមនុស្សរស់
ប្រធានសមាគមសិល្បករខ្មែរលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណានកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤បានដឹកនាំក្រុមការងារនៃសមាគមសិល្បៈករខ្មែរចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋាននាភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងបរិយកាសដ៏ក្រៀមក្រំនេះ លោកស្រីអ្នកឧកញ៉ាបានសម្តែងនូវមនោសញ្ចេតនា អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោកយាយ តាត់ ឆេន ព្រមទាំងក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ព្រោះមរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យគឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការៈចំពោះកូនចៅគ្រប់ៗគ្នា។
ប្រធានសមាគមសិល្បករខ្មែរក៏បានចាត់ទុកថា មរណៈភាពលោកព្រឹទ្ធាចារ្យកោសល្យវោហារក៏ជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែង ដ៏កម្រប្រកបដោយសមត្ថភាព ទេពកោសល្យដែលបានលះបង់ពេញមួយជីវិតក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរហូតល្បីសុះសាយពាសពេញសកលលោក។

ប្រធានសមាគមសិល្បករខ្មែរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជា មួយលោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារគង់ ណៃសូមបានទៅសោ យសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សមាគមសិល្បករខ្មែរក៏បាននាំយកបច្ច័យផ្ទាល់ខ្លួន និងពីសមាគមសិល្បករខ្មែរសរុបចំនួន ៤ ០០០ ០០០ រៀលដើម្បីចូលចាប់មគ្គផលជាមួយនឹងក្រុមគ្រួសារលោកយាយ តាត់ ឆេន និងកូនចៅ។
សមាគមសិល្បករខ្មែរ និងលោកជំទាវផ្ទាល់នៅតែបន្តទទួលបច្ច័យពីសប្បុរសជនទោះតិច ឬច្រើនក្ដី ដើម្បីបូកសរុបជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យរហូតដល់ថ្ងៃបុណ្យគម្រប់៧ ថ្ងៃខាងមុខ៕



អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


