ព័ត៌មានជាតិ
សម្ដេចធិបតី ផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនលោកតា គង់ ណៃ ដើម្បីបន្តវេនសិល្បៈចាប៉ី តាមឳពុក
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពផ្ដល់ក្របខ័ណ្ឌជូនកូនលោក គង់ បុរាណ ត្រូវជាកូនប្រុសព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដើម្បីបានបន្តសិល្បៈចាប៉ីដងវែង តាមគន្លងលោកឳពុក។ នេះបើតាមសំណេរដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រីបង្ហោះលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃព្រហស្បត្តិ៍ នេះ។

ការសម្រេចផ្ដល់ក្របខ័ណ្ណមួយនេះ ធ្វើឡើងបន្ទាប់ពី លោក គង់ បុរាណ បង្ហោះលើគណនីហ្វេសប៊ុកស្នើសុំក្របខ័ណ្ឌរដ្ឋ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដើម្បីបានបម្រើប្រទេសជាតិក្នុងវិស័យសិល្បៈចាប៉ីដងវែង និងដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃខាងមុខបន្តទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហោះលើគណនីហ្វេសប៊ុក ដូច្នេះ ៖« ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។ ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ »។

ដើម្បីឱ្យកិច្ចការបញ្ចូលឈ្មោះ លោក គង់ បុរាណ ទៅក្នុងក្របខ័ណ្ឌរដ្ឋ ដំណើរការរលូន ស្របតាមនីតិវិធី សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកិច្ចការងារនេះ។
ជាចុងក្រោយ សម្ដេចធិបតី បញ្ចប់សំណេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយនឹងពាក្យជូនពរ ឱ្យលោក គង់ បុរាណ ជាកូនប្រុសតែមួយរបស់លោកតា គង់ ណៃ ដែលចេះសិល្បៈចាប៉ីដងវែង ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។

លោក គង់ បុរាណ គឺជាកូនទី៩ ក្នុងចំណោមកូនទាំង១០ របស់អតីតព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងលោកយាយ តាត់ ឆេន។
សូមរម្លឹកថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលអនិច្ចកម្ម កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយជរាពាធ ក្នុងជន្មានយុ៨០ ឆ្នាំ នៅគេហដ្ឋាន ក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


