ជីវិតកម្សាន្ដ
កូវីដមិនជាបញ្ហា Piyawadee និង MaWin ទើបទិញវីឡាស្កឹមស្កៃជាមួយគ្នា
ដោយសារតែជំងឺកូវីដ១៩ក្នុងប្រទេសថៃនៅបន្តរីករាលខ្លាំង បានធ្វើឲ្យគម្រោងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះរបស់តារាថៃនាង Tu Piyawadee និងលោក Mawin ត្រូវបានពន្យាពេលជាបណ្ដោះអាសន្ន មិនទាន់រកឃើញថ្ងៃជាវេលាល្អបានសារជាថ្មីឡើយ។

ទោះបីអាចរារាំងមង្គលការមិនទាន់ឲ្យកើតឡើងបាន ប៉ុន្តែជំងឺកូវីដ១៩មិនអាចធ្វើឲ្យគូស្នេហ៍ដែលស្រលាញ់គ្នាអស់រយៈពេល១០មកហើយដូចជា Tu Piyawadee និងលោក Mawin បោះបង់គម្រោងរៀបចំដំណើរអនាគតឲ្យល្អរួមគ្នាបានឡើយ។ ជាក់ស្ដែងថ្មីៗ អនាគតស្វាមីភរិយាខាងលើបានបង្ហាញរូបភាពផ្ទះវីឡាមួយកន្លែងនៅលើអ៊ីនស្តាក្រាមរបស់ពួកគេ។


ឃើញត្រឹមតែរូបភាពខាងមុខផ្ទះ តែគេក៏អាចស្មានដឹងថាវីឡាមួយនេះពិតជាទំនើបនិងស្កឹមស្កៃមិនធម្មតាទេ។ បើតាម Piyawadee នាងបានឲ្យដឹងថា បើផែនការមិនត្រូវបានពន្យារពេលទេ នោះថ្ងៃទី២៨ កុម្ភៈម្សិលមិញនេះ គឺជាថ្ងៃមង្គលការរបស់ខ្លួននិងមិត្តប្រុសហើយ។ ប៉ុន្តែទោះជាយ៉ាងណា តារាស្រីរូបនេះនៅតែចាត់ទុកថ្ងៃនោះជាថ្ងៃល្អ ដូច្នេះអ្នកទាំងពីរបានជ្រើសរើសចុះកិច្ចសន្យាទិញផ្ទះនេះតែម្ដងសម្រាប់រស់នៅសាងអនាគតរួមគ្នារហូតទៅ៕


អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖តារាសម្ដែងកូរ៉េ ១០រូប ជាប់ឈ្មោះការបោះឆ្នោតជាតារាស្រីមានសម្រស់ស្អាតជាងគេ ក្នុងឆ្នាំ២០២១
ចុចអាន៖Kao Supassara ប៉ះដៃគូសម្ដែងនឹងតារារៀមច្បង Louis Scot ក្នុងរឿងភាគថ្មី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


