ជីវិតកម្សាន្ដ
ជាង ២០ឆ្នាំហើយ! នេះជាលើកទី១ ដែល Son Ye Jin បើកទំនាក់ទំនងស្នេហាជាសាធារណៈ
ប្រិយមិត្តពិតជាសម្គាល់បានដឹងថា ថ្មីៗនេះតារាសម្ដែងស្រី Son Ye Jin បានប្រកាសពីទំនាក់ទំនងជាសាធារណៈលើកដំបូងជាមួយតារាសម្តែង Hyun Bin កាលពីដើមឆ្នាំនេះហើយអ្នកគាំទ្របានសម្ដែងក្តីត្រេកអរយ៉ាងខ្លាំង នៅពេលដែលតារាសណព្វចិត្តរបស់ពួកគេតែងគាំទ្រ បានក្លាយជាគូស្នេហ៍នឹងគ្នា។

ប៉ុន្តែបើនិយាយអំពីកាលពីឆ្នាំ ២០០៧ វិញទៅកាន់អតីតកាលដែលតារាស្រីរូបនេះ ប្រាប់អំពីមូលហេតុដែលនាងមិនមានគូណាត់ទាក់ទង និងបង្ហាញនៅលើអ៊ីនធឺណេតឡើយ។
ជាក់ស្ដែងដូចជានៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ KBS ក្នុងឆ្នាំ ២០០៧ តារាស្រីរូបនេះ ត្រូវបានគេសួរថា «ហេតុអ្វីបានជា នាងនៅលីវ» រួចបន្តថា «នាងស្អាតណាស់។ ហេតុអ្វីបានជាមិនមានមិត្តប្រុស?» ហើយចម្លើយរបស់នាង ពិតជាធ្វើឲ្យអ្នកគាំទ្របានស្តាប់ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ «ព្រោះខ្ញុំជាមនុស្សមានស្តង់ដាខ្ពស់ ហើយគឺខ្ញុំស្អាត» ប៉ុន្តែនេះជាការឆ្លើយតបបែបកំប្លែងលេងសើចប៉ុណ្ណោះ ។

វីដេអូឃ្លីបនេះ ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ថាតើ Hyun Bin គឺជាស្នេហាដំបូង ដែលជាបុរសមានស្ដង់ដាខ្ពស់របស់នាងពិតប្រាកដមែនទេ តាំងពីចូលសិល្បៈដំបូងជាង ២០ឆ្នាំ។
ទោះយ៉ាងណាក្រោយមកនៅឆ្នាំ ២០១៨ តារាសម្ដែងស្រីរូបនេះបាននិយាយនៅកម្មវិធីជជែកកម្សាន្តផងដែរ។ នាងបានបញ្ជាក់ថា «នាងមិនដែលណាត់ជួបគូណាត់នោះទេ ព្រោះនាងមិនទាន់ត្រៀមចិត្តបាន»។ វាមិនមែនជារឿងងាយស្រួលទេ ហើយកាន់តែពិបាកនៅពេលដែលខ្លួនកាន់តែមានវ័យចាស់»។
.jpg)

ប៉ុន្តែឥឡូវនេះផ្ទុយស្រឡះ ព្រោះនាង បានរកឃើញស្នេហារបស់ខ្លួនហើយ គឺមានតែជូនពរ Son Ye Jin និង Hyun Bin មានអនាគតសប្បាយរីករាយជាមួយគ្នា៕
អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖តារាសម្ដែងកូរ៉េ ១០រូប ជាប់ឈ្មោះការបោះឆ្នោតជាតារាស្រីមានសម្រស់ស្អាតជាងគេ ក្នុងឆ្នាំ២០២១
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


