ជីវិតកម្សាន្ដ
ជូរី ល្អហួស រំពឹងផ្សព្វផ្សាយរបាំអប្សរាឲ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាដ៏អច្ឆរិយ
ម្ចាស់មកុដ Miss Preteen Junior Idol 2024 យុវតី ជូរី ល្អហួស បានដាក់ក្តីរំពឹងថា ខ្លួននឹងចូល ផ្សព្វផ្សាយរបាំអប្សរាឲ្យពិភពលោកបានស្គាល់ប្រទេសដ៏អច្ឆរិយរបស់កម្ពុជា។ ការប្រកាសនេះ បន្ទាប់ពី ល្អហួស ទទួលបានការអនុញ្ញាតឲ្យថត «របាំអប្សរា» នៅប្រាសាទអង្គរវត្តដូចការរំពឹងទុកនាពេលកន្លងមក។

ប្រាកដណាស់ម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួស កាលពីកន្លងទៅ ពោលគឺអំឡុងពេលនាងចេញទៅប្រកួតនៅប្រទេសថៃ យុវតីរូបនេះ ក៏បាននាំយកនូវរបាំអប្សរារបស់ដូនតាខ្មែរ ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកកាន់តែបានស្គាល់ច្បាស់ថែមទៀតផងដែរ។ សកម្មភាពនេះ ត្រូវបានមហាជនមួយចំនួនធំសម្តែងការគាំទ្រ និងសរសើរគ្រប់ៗ គ្នា។
លើសពីនេះថែមទៀត បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ក៏ធ្លាប់បានសន្យាក្នុងការចូលរួមការងារសង្គមជាតិ និងធ្វើជាគំរូល្អសម្រាប់យុវតីកម្ពុជា ដើម្បីលើកតម្លៃស្ត្រីទូទាំងសកលលោកផងដែរ។ ការសន្យានេះ ស្របពេលដែល ល្អហួស ជោគជ័យក្នុងការប្រកួតលើឆាកអន្តរជាតិកន្លងទៅ។

ជាថ្មីម្តងទៀត ជូរី ល្អហួស បានលើកឡើងថា «ផ្ការំដួលកម្ពុជាមួយទងនេះ នឹងផ្សព្វផ្សាយរបាំអប្សរាឲ្យពិភពលោកបានស្គាល់នៅប្រទេសដ៏អច្ឆរិយមួយនេះ អប្សរារស់ឡើងវិញសាជាថ្មីលើទឹកដីអង្គរដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់នៅតែបន្តថែរក្សា សម្បត្តិមួយនេះឲ្យគង់វង្សតរៀងទៅ»។
គួរបញ្ជាក់ដែរថា បវរកញ្ញាវ័យក្មេងដែលជាបេក្ខភាពតំណាងកម្ពុជា និងម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ ២០២៣ គឺ ល្អហួស ដែលដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 នាពេលនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំង ទាំងរូបសម្ផស្ស និងចំណេះដឹងអាចធ្វើបានល្អរហូតដណ្តើមបានមកុដដ៏អស្ចារ្យកាលពីថ្មីៗ កន្លងទៅផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


