ជីវិតកម្សាន្ដ
តារាចម្រៀង អេមមី សម្រេចបំណងធំទី ១ ជូនអ្នកមានគុណ បានរស់នៅសុខសាន្ត និងកក់ក្ដៅ
ទស្សនិកជនពិតជានៅចាំអតីតតារាចម្រៀងម្ចាស់បទ “អូនអ៊ូកគួរឲ្យស្រលាញ់” គឺអ្នកនាង អេមមី ថ្វីត្បិតពេលនេះនាងបានឃ្លាតឆ្ងាយពីអាជីពសិល្បៈមួយរយៈធំហើយក្តី តែតារាស្រីរូបនេះនៅបង្ហាញការនឹករលឹកដល់អ្នកគាំទ្រពិសេសចង់វិលរកវិថីសិល្បៈដូចគ្រាមុនវិញប្រសិនមានឱកាស។

ទោះបីជាពេលនេះ តារាចម្រៀងមនោសញ្ចេតនាអ្នកនាង អេមមី បាននឹងកំពុងរស់នៅឯក្រៅប្រទេសជាមួយកូនប្រុសជាទីស្រលាញ់ ប៉ុន្តែនាងតែងទទួលបានការសរសើរពីទស្សនិកជនលើការថែរក្សារូបសម្ផស្សស្រស់ស្អាតទៀត។ យ៉ាងណាមិញ រឿងដែលគេចាប់អារម្មណ៍ថែម អេមមី កន្លងមកបានចេញបំផុសដល់មហាជនអ្នកឲ្យធ្វើបុណ្យជាមួយ ”ព្រះរស់” បានច្រើន និងសាងអំពើល្អដាក់ទានជួយអ្នកខ្វះខាតទើបជីវិតមានសេចក្តីសុខ។
អ្នកមេម៉ាយចាយសម្រស់ អេមមី ចាត់ទុកថា ការធ្វើបុណ្យសាងអំពើល្អជារឿងដ៏សំខាន់សម្រាប់មនុស្ស យើងគ្រប់គ្នាហើយក៏ជាទង្វើល្អសម្រាប់សង្គមផងដែរ។ លើសពីរឿងដែលគួរសើរទៀតនោះ អេមមី បានបញ្ជាក់ឲ្យដឹងដែរថា នាងក៏បានសម្រេចបំណងធំទី១ ដោយជូនអ្នកមានគុណបានរស់នៅសុខសាន្ត និងកក់ក្ដៅដូចគេដូចឯង។
អ្នកនាង អេមមី បានរៀបរាប់ថា “ពីមុនខ្ញុំមិនដែលប៉ងប្រាថ្នាអ្វីច្រើននោះទេ បំណងទី១ ដែលខ្ញុំប្រាថ្នា គឺចង់ឲ្យម៉ែពុកខ្ញុំរស់នៅសុខសាន្តមានទ្រនំ(ផ្ទះ)ល្អៗកក់ក្ដៅដូចគេ មានរបស់ល្អៗ ហូបគ្រប់គ្រាន់ដូចគេ ទីបំផុតបំណងប្រាថ្នាទី១ របស់ខ្ញុំក៏បានសម្រេចអំពើល្អនឹងនាំអ្នកទៅកាន់ភាពរុងរឿងនឹងសេចក្ដីសុខ“។

គួររម្លឹកថា អតីតតារាចម្រៀងផលិតកម្មអ៊ឹម (M)អ្នកនាង អេមមី បានឃ្លាតឆ្ងាយពីសិល្បៈមានរយៈពេលច្រើនឆ្នាំមកហើយបន្ទាប់ពីតារាស្រីរូបនេះបានសាងកេរ្តិ៍ ឈ្មោះល្បី និងមានប្រជាប្រិយភាពមួយសន្ទុះធំ។ អេមមី ត្រូវបានអ្នកគាំទ្រពិសេសមិត្តៗយុវវ័យស្គាល់ច្រើនតាមរយៈបទ”អូនអ៊ូកគួរឲ្យស្រលាញ់”។
អេមមី សាងបានប្រជាប្រិយភាព និងភាពល្បីកាលពីអំឡុង ៦ ឬ ៧ឆ្នាំមុន ខណៈបទចម្រៀងរបស់នាងមួយចំនួនទទួលបានការគាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់មហាជន ជាពិសេសស្រទាប់មិត្តៗយុវវ័យ។ ប៉ុន្តែក្រោយមកនាងក៏ឈប់ពីអាជីពមួយនេះទៅរស់នៅទឹកដីប្រទេសអូស្រ្តាលី និងបានបើកមុខជំនួញរកស៊ីនៅទីនោះយ៉ាងកក់ក្តៅជាមួយកូនប្រុសជាទីស្រលាញ់របស់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


