ជីវិតកម្សាន្ដ
អ្នកគាំទ្រចាំមិនភ្លេច! ថ្ងៃនេះខួបកំណើត ៩១ឆ្នាំ អធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត
ជាការពិត នៅពេលរម្លឹកដល់ឈ្មោះវីរៈសិល្បករជើងចាស់ដ៏ល្បីល្បាញលោកតា ស៊ិន ស៊ីសាមុត មហានជនពិតជានៅស្គាល់ និងចង់ចាំបានយ៉ាងច្បាស់ទោះបីជាលោកបានចែកឋានទៅហើយក្តី។ ប៉ុន្តែអ្វីដែលមិនអាចបំភ្លេចបាននោះគឺ កេរ្តិ៍ឈ្មោះ និងទឹកដមសំនៀងដ៏ផ្អែមពីរោះរណ្តុំចិត្ត។

គេចងចាំថា តារាចម្រៀងលោកតា ស៊ិន ស៊ីសាមុត គឺជា អ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរម្នាក់ដ៏ល្បីល្បាញនាអំឡុងទស្សវត្សឆ្នាំ ៥០ ដល់ឆ្នាំ ៧០។ គាត់មានរហស្សនាមថា អធិរាជសំឡេងមាស។ យ៉ាងណាមិញ ថ្ងៃនេះក៏ត្រូវបានគេដឹងថា ជាថ្ងៃគម្រប់ខួបកំណើត ៩១ឆ្នាំ របស់លោកតា ស៊ិន ស៊ីសាមុត ផងដែរ។
ទន្ទឹមគ្នានៃការរម្លឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ិន ស៊ីសាមុត នេះដែរ គេឃើញមានទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានបង្ហោះខ្លឹមសារ ភ្ជាប់រូបភាពនឹករលឹកដល់អធិរាជសំឡេងមាសលោកតា ស៊ិន ស៊ីសាមុត ។

តួយ៉ាងនៅលើទំព័រហ្វេសប៊ុកផេករបស់ “ក្រុមព្រះសុរិយា បានសរសេរថា រីករាយថ្ងៃរំលឹកកំណើតលោកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣–២០២៤ មកដល់ថ្ងៃនេះទើបកាន់តែច្បាស់ថា ជនានុជនខ្មែរគ្រប់ស្រទាប់វណ្ណៈក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យតេជោសន្តិភាពពិតជាមិនអាចខ្វះនូវ សំឡេងច្រៀងបំពេសណ្ដំមនោរម្មណ៍នៃអស់សន្តករឲ្យនិទ្រាលង់លក់ស្កប់ស្កល់ ប្រាសចាក ភាពសោកសៅល្ហែល្ហើយពីទុក្ខកង្វល់បង្កបរិយាកាសសប្បាយរីករាយ រំភើបឥតឧបមា“។

សូមជម្រាបដែរថា លោកតា ស៊ិន ស៊ីសាមុត បានទទួលមរណៈភាពនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងឆ្នាំ១៩៧៦។ លោកតា ស៊ិន ស៊ីសាមុត ជាវរជនតែមួយគត់ដែលបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អសម្រាប់ជាតិខ្មែរនៅសតវត្សទី២០។ វិស័យសិល្បៈសំឡេងចម្រៀងរបស់លោកសមជាអធិរាជសំឡេងមាសស្ថិតដក់ជាប់ក្នុងអារម្មណ៍អ្នកចម្រៀងខ្មែរក្រោយៗមក៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


