ជីវិតកម្សាន្ដ
ប៉ូលីសច្រានចោលការចោទប្រកាន់ទៅលើ Yoo Ah In ករណីរំលោភភេទដូចគ្នា
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី 19 ខែកញ្ញា KST ប៉ូលីសក្រុង Seoul Yongsan បានសម្រេចចិត្តច្រានចោលករណីរំលោភផ្លូវភេទរបស់ Yoo Ah In ដោយសារតែ “ភស្តុតាងមិនគ្រប់គ្រាន់” ។

កន្លងមក ជនដែលជាអ្នកចោទប្រកាន់ ‘A’ បានរាយការណ៍ទៅប៉ូលីសថា Yoo Ah In បានរំលោភផ្លូវភេទពួកគេនៅក្នុងផ្ទះមួយ ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី 14 ខែកក្កដា។ យោងតាមច្បាប់ស្តីពីឧក្រិដ្ឋកម្មផ្លូវភេទ តារាសម្តែងរូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈស្មើនឹងការចាប់រំលោភ ហើយជនរងគ្រោះ គឺភេទប្រុសដូចគ្នា។
ក្រោយការសាកសួរទាំងជនជាប់ចោទ និងជនរងគ្រោះ សមត្ថកិច្ចបានកំណត់ថា ករណីនេះខ្វះភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនបន្តទៅអយ្យការ។

ជាមួយគ្នានេះដែរ នៅក្នុងព័ត៌មានផ្សេងទៀត Yoo Ah In ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 1 ឆ្នាំ បូកនឹងពិន័យជាប្រាក់ចំនួន 2 លានវ៉ុន នៅថ្ងៃទី 3 ខែកញ្ញា KST ពីបទបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន និងពីបទប៉ុនប៉ងបំផ្លាញភស្តុតាង៕
ប្រភព៖ allkpop


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


