ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន
សមាគមសិល្បករខ្មែរ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន រៀបចំកម្មវិធីបណ្តុះបណ្តាលខ្លីមួយ ជូនដល់សិល្បករសិល្បការិនី នៅក្នុងសមាគមពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន។
កម្មវិធីនេះបានរៀបឡើង នាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ ២០២៤ នៅទីស្តីការសមាគមសិល្បករខ្មែរក្រោមវត្តមានរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងតំណាងមកពីអា ជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺឧត្តមសេនីយ៍ ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ ឧត្តមសេនីយ៍ត្រី យិន យឿត និង ឧត្តមសេនីយ៍ត្រី ឈិន ភូមា ។



កម្មវិធីបណ្តុះបណ្តាលខ្លីនេះរៀបចំធ្វើឡើង ក្នុងគោលបំណង ដើម្បីជំរុញការយល់ដឹងបន្ថែមដល់សិល្បករសិល្បការិនីជុំវិញឥទ្ធិពលដ៏អាក្រក់និង គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនការរួមគ្នាដោះស្រាយ និងព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា។
គួរបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន និងសមាគមសិល្បករខ្មែរ នឹងមានរៀបចំកម្មវិធីបណ្តុះបណ្តាលធំៗបន្ថែមទៀតនាពេលខាងមុខ ដើម្បីជំរុញឱ្យសិល្បករ-សិល្បការិនីមានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅធានាដល់ការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


