ជីវិតកម្សាន្ដ
ផ្ទុះការសរសើរ! ក្រោយ ម៉ាច ដាវី ប្រកាសឆន្ទ:មិនក្បត់ឧត្តមគតិខ្លួនឯងនិងប្រជាជនកម្ពុជា
អ្នកគាំទ្រ ដ៏ដូចជាអ្នកនិយមតាមដានវិស័យបវកញ្ញានៅកម្ពុជា បានកោតសរសើរចំពោះឆន្ទ:របស់បវរកញ្ញា ម៉ាច ដាវី ដែលបានប្រកាសឆន្ទ:មិនក្បត់ឧត្តមគតិខ្លួនឯងនិងប្រជាជនកម្ពុជាពិសេសជាតិទាំងមូល។
ឆន្ទ:របស់ Miss Grand Cambodia 2024 កញ្ញា ម៉ា ដាវី នាពេលនេះបន្ទាប់មានអ្នកទាក់ទងដើម្បីឲ្យនាងចូលរួមប្រកួតកម្មវិធីMGI2024 ជំនួសកញ្ញា ប៊ី សុធារី ដែលដកខ្លួនពីការប្រកួតមួយនេះនៅទឹកដីប្រ ទេសថៃក្រោយពេលកើតរឿងចម្រូងចម្រាស់ផ្តាច់សិ ទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះកម្មវិធីMiss Grand Intern ational2024ពីសំណាក់លោក ណាវ៉ាត់។

កញ្ញា ម៉ាច ដាវី បានរៀបរាប់ថា “នាងខ្ញុំមានភាពជាមនុស្សដែលមានបេះដូងជាខ្មែរមួយរយភាគរយ គិតអ្វីហៅខ្ញុំទៅតំណាងកម្មវិធីមួយនោះជំនួសប្អូនBee? សុំទោសផងទោះមួយជីវិតនេះមិនបានគ្រងមកុដក៏មិនអាចទៅប្រកួតនៅឆាកអន្តរជាតិបានក៏នាងខ្ញុំមិនក្ប ត់ជាតិលេងផ្លូវកាត់ធ្វេីរឿងដែលប្រជាជនស្អប់ខ្ពើមបែបនេះដែរ…In Cambodia No Cooking show anymore Bye “។

ម៉ាច ដាវី បានបញ្ជាក់ទៀតថា ក្នុងនាមនាងជាកូនខ្មែរមួយរូបពិតជាមិនអាចទទួលយកបាននៅទង្វើរបែប នេះមកកាន់ប្រជាជាតិនិងប្រទេសរបស់នាងទេ នាងជឿជាក់លើភាពស្មោះត្រង់ និង ទឹកចិត្តដ៏ល្អប្រពៃរបស់ប្រជាជនកម្ពុជាទាំងអស់គ្នាសេចក្ដីល្អតែងតែឈ្នះ សេចក្ដីអាក្រក់ យត្តិធម៌ត្រូវតែមានសម្រាប់ប្រទេស និងប្រជាជាតិកម្ពុជារបស់យើង។
បវរកញ្ញាកម្ពុជារូបនេះក៏បានប្រកាសលុបតំណែងជា បវរកញ្ញាMiss Grandនេះដោយលើកឡើងថានាង ខ្ញុំសុំលុបឈ្មោះជាMiss Grand Cambodia 3 Runner Up ចេញពីផេករបស់នាងខ្ញុំចាប់ពីពេលនេះតទៅ នាងខ្ញុំមិនត្រូវការ Tittle កម្មវិធីមួយនេះទៀតទេ នាងខ្ញុំសង្ឃឹមថថាបងប្អូននិងអ្នកគាំទ្រគ្រប់គ្នាយោគ យល់និងពេញចិត្តជាមួយការសម្រេចចិត្តរបស់នាងខ្ញុំនេះបងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នាសូមស្រលាញ់គាំទ្រកម្ពុជា ។
តាមរយ:ការប្រកាសឆន្ទ:ខាងលើពីសំណាក់ ម៉ាច ដាវី កំពុងត្រូវបានទួទួលការគាំយ៉ាងពេញទំហឹងជាមួយ នឹងការកោតសរសើរចំជំហរដ៏មុតមាំមួយដែលនាងគឺ ជាបុគ្គលរូបសម្រាប់ប្រជាជនកម្ពុជា៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


