ជីវិតកម្សាន្ដ
អតីតគ្រូបង្រៀនល្ខោនបាសាក់ លោក ស ប៊ុនរ៉ា ធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង
បច្ចុប្បន្នលោក ស ប៊ុនរ៉ា ហៅ រ៉ាញ៉េវ អតីតគ្រូបង្រៀនល្ខោនបាសាក់ កំពុងមានជំងឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើតាមរយៈផេកផ្លូវការរបស់សមាគមសិល្បករខ្មែរ បានបញ្ជាក់ ក្រោយពេលទៅសួរទុក្ខខលោកដោយផ្ទាល់ នៅឯមន្ទីរពេទ្យ កាលពីពេលថ្មីៗនេះ។

ប្រភពដដែលបញ្ជាក់ថា តាមការចង្អុលបង្ហាញពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារសមាគមសិល្បករខ្មែរ បានទៅសួរសុខទុក្ខលោក ស ប៊ុនរ៉ា ហៅ ដោយផ្ទាល់ និងបាននាំយកថវិកា ៨០មុឺនរៀល ជូនដល់សិល្បកររូបនេះ និងក្រុមគ្រួសារ ដើម្បីសម្រាលដល់ការចំណាយប្រចាំថ្ងៃមួយផ្នែកផងដែរ។
ជាមួយនឹងដំណឹងនេះ សិល្បករខ្មែរមួយចំនួន រួមនិងមហាជន ក៏បានសម្តែងការខ្វាយខ្វល់ និងជូនពរលោកឆាប់ជាសះស្បើយ បានវិលត្រឡប់ទៅជូបជុំក្រុមគ្រួសារញាតិមិត្តវិញនាពេលខាងមុខដ៏ខ្លីផងដែរ។

គួរជម្រាបថា លោក ស ប៊ុនរ៉ា វ័យ៦៨ឆ្នាំ ជាអតីតគ្រូបង្រៀនផ្នែកល្ខោនបាសាក់ នៃសាលាវិចិត្រសិល្បៈ ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងមួយរូប ដែលបានចូលរួមបម្រើវិស័យសិល្បៈអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ដោយអាចនិយាយបានថា លោកក៏ជាសិល្បករជំនាន់ទី១ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឆ្នាំ១៩៧៩ ។
ជាបន្តបន្ទាប់ លោកក៏បានសាងស្នាដៃជាច្រើន ចំពោះវិស័យសិល្ប:បុរាណលើឆាក និងវិស័យភាពយន្តខ្មែរ ព្រមទាំងបានប្ដូរផ្លាស់មុខរបរមួយគ្រាៗ ទៅប្រកបមុខរបរជាកសិករដោយបន្សល់ទុកជាគំរូល្អៗឱ្យកូនចៅ។ ទោះយ៉ាងណា លោកនៅតែឆ្លៀតឱកាសធ្វើការងារសិល្ប:ខ្លះៗផងដែរ ដោយសារតែមានជំនាញស្រាប់ និងក្ដីស្រលាញ់មិនចង់បោះបង់៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


