Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងល្បីៗកម្ពុជាណាខ្លះ នឹងមានវត្តមានក្នុងពិធីបើកការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ?

បានផុស

នៅ

កំពូលតារាចម្រៀងល្បីៗរបស់ប្រទេសកម្ពុជា នឹងចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមឡើង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក) ។

តាមរយៈផេកផ្លូវការរបស់ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញវត្តមានរបស់តារាចម្រៀង និងតារារ៉េប របស់កម្ពុជាជាច្រើនរូប ដែលរួមមានដូចជា ព្រះនាង នរោត្តម ជេនណា; លោក ឆន សុវណ្ណរាជ; កញ្ញា រ៉េត ស៊ូហ្សាណា; លោក ម៉ាន់ វណ្ណដា រួមនិងតារារ៉េបជាច្រើនរូបទៀត ដែលនឹងបង្ហាញវត្តមានក្នុងឱកាសពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ដែរថា ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក) ចាប់ពីម៉ោង ៥:00ល្ងាច តទៅ ហើយបើកឱ្យចូលរួមឥតគិតថ្លៃ

គួរបញ្ជាក់ថា ក្រសួងអប់រំ ធ្លាប់រៀបចំព្រឹត្តិការណ៍នេះ ៣លើករួចមកហើយ ដោយលើកទី១ រៀបចំធ្វើនៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២ ខណៈចំពោះព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ បានដាក់ ៣៧ប្រភេទកីឡា លើការប្រកួតកីឡាជាតិ និង៧ប្រភេទ ក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម