ជីវិតកម្សាន្ដ
មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា កោតសរសើររឿងខ្មែរ «គាស់ផ្នូរ» ថា ពិតជាថតបានល្អ
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកទឹកចិត្ត និងសរសើរចំពោះការផលិតរឿងខ្នាតធំរបស់ខ្មែរគឺ «គាស់ផ្នូរ» ថាពិតជាមានគុណភាពល្អទាំងការសម្តែង និងការដឹកនាំ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងខ្លឹមសារថា សូមសរសើររឿងខ្មែរមួយរឿងគឺ «គាស់ផ្នូរ» ពិតជាថតបានល្អទាំងសាច់រឿងទាំងការដឹកនាំរឿងទាំងការសម្ដែង និងនិយាយខ្លួនឯងមិនមានឆ្គង។ សូមធ្វើការលើកទឹកចិត្តឲ្យខិតខំពង្រឹងនូវគុណភាពបែបនេះហើយក៏ជាឱកាសមាសដែលយើងអាចជំរុញខ្សែភាពយន្តរបស់ខ្មែរយើងប្រណាំងប្រជែងជាមួយភាពយន្តប្រទេសដទៃទៀតឲ្យទាន់ខ្សែភាពយន្តហុងកុងកំពុងធ្លាក់ចុះ។
លោក កែវ រ៉េមី បានបញ្ជាក់បន្ថែមទៀតថា កុនហុងកុងឥឡូវមិនដូចកុនហុងកុងពីមុនទេ រីឯហូលីវូដក៏កំពុងមានបញ្ហាហើយតួថ្មីក៏ពិបាករកមកជំនួសតួល្អៗបំផុតដូចពីមុនណាស់។

គួរបញ្ជាក់ដែរថា អំឡុងពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថាទស្សនិកជន និងអ្នកស្នេហាវិស័យកូនខ្មែរកំពុងផ្ទុះការចាប់អារម្មណ៍ និងគាំទ្រខ្លាំងលើភាពយន្តខ្មែរខ្នាតធំរឿង «គាស់ផ្នូរ» ផលិតដោយ Sastra Film ខណៈរឿងនេះជាប្រភេទរឿងរន្ធត់ និងបានដកស្រង់ចេញពីហេតុការណ៍ពិតដែលលោកគ្រូ សិន សែម៉ុង បានទទួលពីគ្រួសារមួយធ្លាប់ឆ្លងកាត់ពាក់ព័ន្ធនឹងរឿងហុងស៊ុយផងនោះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


