ជីវិតកម្សាន្ដ
មហាជនសង្ស័យ ព្រះនាងតូច ជេនណា ពាក់ព័ន្ធជាមួយអន្ទិត កក្តដា
នៅព្រឹកមិញនេះ ព្រះនាងតូច នរោត្តម ជេនណា បញ្ជាក់ថា ទ្រង់ពុំបានជួបនឹងបុគ្គល សោភ័ណ កក្តដា នោះទេ ក្រោយពីមានការផ្សព្វផ្សាយថាអន្ទិតរូបនេះឆ្លងកូវីដ-១៩ ហើយបានប៉ះពាល់ផ្ទាល់ជាមួយព្រះនាង។

នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ព្រះនាងតូច បានបង្ហោះសារដូច្នេះថា “សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ ដែលព្រួយបារម្ភអំពីខ្ញុំ ក្រោយពីមានការផុសផ្សាយថា លោក កក្តដា សោភ័ណ បានជួបខ្ញុំ ខ្ញុំចង់ជម្រាបថា រូបនេះ ថតជិតមួយឆ្នាំមកហេីយ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។”

ក្រោយពីបកស្រាយចម្ងល់លើរូបថតដែលធ្លាប់ថតរួមគ្នារួចមក ព្រះនាងតូច ជេនណា ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលព្រួយបារម្ភអំពីព្រះរាជសុខភាពរបស់ទ្រង់និងបានបន្ថែមថា “ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់ បេីគ្មានការចាំបាច់នោះទេ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។”

ជាចុងក្រោយ ព្រះនាងបានជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់រួមទាំងសិល្បករ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បេីយឡេីងវិញ។ ទ្រងក៏អំពាវនាវឱ្យបងប្អូនទាំងអស់ មេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍របស់រាជរដ្ឋាភិបាលផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ សិល្បករ-សិល្បការិនីប្រមាណជា៤០០នាក់ចុះ ឈ្មោះចាក់វ៉ាក់សាំងការពារកូវីដ-១៩
ចុចអាន៖ កែវ ច័ន្ទនិមល ៖ រឿងមួយចំនួនបើមិនធ្លាប់ឆ្លងកាត់ផ្ទាល់ គ្មានថ្ងៃយល់នោះឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


