Connect with us

ជីវិតកម្សាន្ដ

សិល្បករ​-​សិល្បការិនី​ប្រមាណ​ជា​៤០០​នាក់​ចុះ ឈ្មោះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩

បានផុស

នៅ

​ខណៈ​ដែលមាន​សិល្បករ​-​សិល្បការិនី​មួយ ចំនួន​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​និង​ខ្លះ​ទៀត​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​សំណាក​ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ពេលនេះ ​មាន​តារា​សិល្បៈ​ប្រមាណ​៤០០​នាក់​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រ​ចិត្ត​ជួយ​សង្គម ​បាន​បញ្ជាប់​ប្រាប់​ឲ្យ​ដឹង​មុន​នេះ​ថា​ មកដល់​ថ្ងៃនេះ​គឺ​មាន​សិល្បករ​-​សិល្បការិនី​ប្រមាណ​ជា​៤០០​នាក់​ហើយ ​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​។ ​លោ​កថា​យើងខ្ញុំ​នឹង​ជូន​កាល​បរិច្ឆេត​នៃ​ការ​ចាក់​វ៉ា​ក់សាំង​នៅ​ដើមខែ​មេសា​ខាងមុខនេះ​។​

​គិត​មក​ត្រឹម​រសៀល​ថ្ងៃទី​១៤​ ខែមីនា​ឆ្នាំ​២០២១ នេះ​គឺមាន​តារា​សិល្បៈរបស់​ខ្មែរ​ផ្នែក​ចម្រៀង​ពិធី​ការិនី​ផលិតករ​ដឹកនាំ​សម្តែង និង​កំប្លែង​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​មាន​ចំនួន​រហូតដល់​១១​នាក់​ហើយ​។ ​ចំណែក​អ្នក​ដែល​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ កំពុងតែបន្ត​ធ្វើតេស្ត​ដូច្នេះ​សូម​កុំភ្លេច ៣​កុំ ៣​ការពារ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ហេង ឡុង ។​

​សូម​ជម្រាប​ដែរ​ថា​រហូត​មកទល់ពេលនេះ ​មាន​តា​រាចម្រៀ​ង ផលិតករ អ្នកដឹកនាំ​សម្តែង ពិធី​ការិនី​របស់​ហង្ស​មាស​ប្រមាណ​៧​រូប​មក​ហើយ​ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​គិត​ត្រឹម​ថ្ងៃទី​១២​ ខែមីនា​កន្លងមក​ ខណៈម្សិលមិញ​ក៏​រក​ឃើញ​តារា​កំប្លែង​CTN​អ្នកនាង ស្រី​អ៊ិត ឆ្លង​កូ​វីដ​-១៩​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​កែវ ច័ន្ទ​និ​មល ៖ ​រឿង​មួយ​ចំនួន​បើ​មិន​ធ្លាប់​ឆ្លង​កាត់​ផ្ទាល់​ គ្មាន​ថ្ងៃ​យល់​នោះ​ឡើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម