ជីវិតកម្សាន្ដ
លោក លៀក លីដា យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន
ប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានបង្ហាញក្តីព្រួយបារម្ភដោយលោកយល់ឃើញថាភាពយន្តខ្មែរនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំ២០២៣ និង២០២៤ កន្លងទៅ។
ការលើកឡើរបស់ផលិតករភាពយន្តលោក លៀក លីដា ខាងលើនេះ ដោយសាសង្កេតឃើញថា បច្ចុប្បន្នហាក់មិនសូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធលើផ្នែវិស័យមួយនេះបានល្អនៅឡើយទេ។ ក្នុងនោះ លោកក៏បានអំពាវនាវឲ្យមានការចូលរួមគិតគូរពីសំណាក់អ្នកដែលពាក់ព័ន្ធផងដែរ។

ប្រធានសមាគមផលិតករភាពយន្តខ្មែរលោក លៀក លីដា បានបញ្ចេញទស្សន:ថា “ភាពយន្តខ្មែរនឹងដើរ ថយក្រោយក្នុងឆ្នាំ២០២៥បើធៀបទៅឆ្នាំ២០២៣ និង២០២៤ ។ តាមបទពិសោធរបស់ខ្ញុំជាបុគ្គលអ្នកពាក់ព័ន្ធនិងចង់ឲ្យវិស័យនេះរីកចម្រើនពិតប្រាកដគួរនាំគ្នារួមគិតឲ្យបានឆាប់”។ ចំណុចនេះ មានការគាំទ្រពីទស្សនិកជនមួយចំនួនដោយជម្រុញឲ្យមានការសហការគ្នាលើកម្ពស់វិស័យភាពយន្តជាតិឡើងវិញ។
តាមការបញ្ជាក់ពីលោក លៀក លីដា បានឲ្យដឹងយ៉ាងខ្លីថាមូលហេតុបណ្តាមកពីមានការថយចំនួនអ្នក មើលទស្សនា និងគុណភាព។ អ្នកដឹកនាំសម្តែល្បីឈ្មោះលោក លៀក លីដា ជារឿយៗបានចេញមុខអំពាវនាវ ដោយស្នើសុំដល់មហាជនពិសេសយុវជនខ្មែររួមគ្នាគាំទ្រស្នាដៃភាពយន្តជាតិ ក្នុងការរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត គឺការចូលរួមការពារវិស័យភាពយន្តជាតិរបស់យើងកុំឲ្យធ្លាក់ចុះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


