ជីវិតកម្សាន្ដ
នាយ ក្រឹម បញ្ជាក់ច្បាស់ៗករណីសង្ស័យថាលោកនិងក្រុមកំប្លែងពាក់ព័ន្ធនឹង ស្រីពីន
តារាកំប្លែងជើងចាស់ នាយ ក្រឹម អះអាងថា លោកនឹងក្រុមការងាររបស់ខ្លួនពុំមានពាក់ព័ន្ធនឹង ស្រីពីន ទេ ខណៈតារាកំប្លែងស្រីរូបនេះកំពុងសង្ស័យថាបានឆ្លងវីរុស ក្រោយម្ដាយបានស្លាប់ដោយសារជំងឺកូវីដ-១៩។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង នាយ ក្រឹម បានបញ្ជាក់ពីពេលវេលាដែលលោកនិងស្រីពីនរួមជាមួយម្ដាយបានជួបគ្នា មុនពេលនាងត្រូវបានគ្រូពេទ្យយកសំណាកទៅពិនិត្យ។

នាយ ក្រឹម បានឱ្យដឹងថា ក្នុងកម្មវិធីសំណើចចុងសប្ដាហ៍ដែលលោកបាទទទួលនិពន្ធ និងដឹកនាំថត លោកពិតជាបានបានហៅតារាកំប្លែងមួយចំនួនក្នុងនោះក៏មាន ស្រីពីន និងម្ដាយផងដែរ ដែលកាលណោះគឺថតនៅនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ សម្រាប់ចាក់ផ្សាយថ្ងៃអាទិត្យទី ៧ ខែឆ្នាំដដែល។
លុះដល់ថ្ងែទី៧ ខែមីនា ឆ្នាំ ២០២១ ស្រីពីនបានទទួលថត MV ឱ្យផលិតកម្មហង្សមាស ជាមួយអ្នកនាង សួស វីសា។ ក្រោយត្រឡប់មកពីថតវិញ ស្រីពីនបានប្រាប់ក្នុងគ្រុប LiNE សំណើចចុងសប្ដាហ៍ថា នាងមានអាការក្ដៅខ្លួន ហើយក្អក និងផ្ដាសាយផង។
ពេលនោះ សមាជិកក្នុងក្រុមក៏បានឆាតប្រាប់ឱ្យនាងផឹកថ្នាំ ហើយហាមកុំចេញក្រៅផ្ទះ ដើម្បីការពារក្រែងលមានបញ្ហាអ្វីកើតឡើង ហើយនាងក៏ធ្វើតាមការណែនាំរបស់មិត្តរួមក្រុម។

រហូតដល់ថ្ងៃទី ៨-៩ ខែមីនា ឆ្នាំ ២០២១ មានក្រុមតារាហង្សមាសផ្ទុះជំងឺកូវីដ-១៩ ហើយអ្នកនាង សួស វីសា ក៏បានធ្វើតេស្តរកមេរោគលើកទី១ តែអវិជ្ជមាន និងលើកទី២ អវិជ្ជមានម្ដងទៀត។ ទើបតែមកដល់ថ្ងៃទី ២២ ខែមីនា តារាចម្រៀងរូបនេះបានរកឃើញឆ្លងវីរុសកូវីដ-១៩។

នៅក្នុងការបញ្ជាក់លើបណ្ដាញសង្គមពីប្រភពដដែលបន្តថា រយៈពេលនោះដែរ ស្រីពីន បានឆាតក្នុងគ្រុបថា ម្ដាយនាងបានឈឺ ហើយនាងក៏បានយកម្ដាយទៅពេទ្យឯកជនសម្រាកមួយរយៈខ្លី។ ប៉ុន្តែក្រោយការណែនាំពី នាយ ក្រឹម នាងបានបញ្ចូនម្ដាយទៅពេទ្យរុស្ស៊ីនៅថ្ងៃទី ២០ ខែមីនា។ រយៈពេលតែ ៤ ថ្ងែប៉ុណ្ណាះ មកដល់ថ្ងៃទី ២៣ ខែមីនា ម្ដាយស្រីពីនក៏បានស្លាប់។ ចំណែក ស្រីពីន កំពុងរង់ចាំលទ្ធផលធ្វើតេស្តនៅមន្ទីរពេទ្យរុស្ស៊ីនៅឡើយ។
នាយ ក្រឹម បន្ថែមថា រយៈពេល ២០ ថ្ងៃហើយ លោកនិងក្រុមកំប្លែង មិនបានជួបមុខស្រីពីន នឹងម្ដាយនោះទេ។ ដូច្នេះចំពោះការសង្ស័យថាលោកបានពាក់ព័ន្ធនឹង ស្រីពីន ពុំមែនជាការពិតឡើយ។ រីឯសមាជិកក្រុមកាងារក៏គ្មានបញ្ហាសុខភាពប្រែប្រួលអ្វីដែរ ពោលគឺសុខភាពល្អធម្មតា៕
អត្ថបទ៖ សន្យា
ចុចអាន៖ មិនដល់១សប្តាហ៍ផងម្តាយតារាស្រី២រូបស្លាប់ដោយសារកូវីដ-១៩
ចុចអាន៖ ដំណឹងល្អសម្រាប់អ្នកគាំទ្រ! លីវ ជីលី ឈរលេខរៀងទី១ ក្នុងឈុតហែលទឹក ចំណោម Top 10
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


