ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត ប្រតិកម្មយ៉ាងចាស់ដៃចំពោះបុគ្គលម្នាក់ប្រមាថកិត្តិយសភរិយា
តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត ប្រតិកម្ម ហួសចិត្តខ្លាំង បន្ទាប់ពីបុគ្គលម្នាក់បានចូលទៅ Comment ក្នុងរូបភាពភរិយារបស់លោក គឺ អ្នកនាង យក់ ឋិតរដ្ឋា ដែលហាក់មានចេតនាមើលងាយប្រមាថកិត្តិយសធ្ងន់ធ្ងរ។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃុំ ប៉ុណ្ណាដែត បាននិយាយថា ចំពោះសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើម ខ្វះសីលធម៌ពីសំណាក់បុគ្គលរូបនោះមកលើភរិយាលោកគឺពុំមែនទើបតែកើតឡើងម្តងទេ ដោយធ្វើឡើងជាបន្តបន្ទាប់។ លោកចាត់ទុកទង្វើរបស់បុគ្គលរូបនេះ ជារឿងទទួលយកមិនបាន ឬមួយជននោះកើតរោគចិត្តក៏ថាបាន។

តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានបញ្ចេញប្រតិកម្មថា «យី….! អាគេបាញ់នេះ ថ្ងៃសុំជេរមួយហើយ ទ្រាំមិនបានទេ ខំប្លុកមួយ មកចូល Comment Page មួយទៀត ពិតជារោគចិត្តមែនទែនហើយ អានេះប្រហែលគ្មានម៉ែ គ្មានបងប្អូនស្រី និងប្រពន្ធទេមើលទៅ ចេះតែយ៉ាងម៉េចក្នុងខ្លួនហ្នឹង បងប្អូនណាអាចរកវិធីអ្វីស្វែងរកមុខវាបានអត់ ចង់ដាក់វាមួយក្រញរ ពិតជារំខានមែន»។

យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃមុននេះគេឃើញលោក ឃុំ ប៉ុណ្ណាដែត បង្ហោះខ្លឹមសារភ្ជាប់គណនីហ្វេសប៊ុកបុគ្គលរូបនេះដែរថា «ខ្ញុំអត់ដឹងថា Account Facebook នេះ ជាស្រី ឬ ប្រុសទេ ព្រោះគ្មានអត្តសញ្ញាណ ហើយមក Comment បែបនេះ សំខាន់អត់យល់ថាអ្នកឯងចង់បានអ្វី? បងប្អូនអាចប្រាប់បានទេថា គេចង់មានន័យបែបម៉េច….អត់យល់»។

ចាប់អារម្មណ៍លើជីវិតគូរបស់អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមីឯណេះវិញ ឃើញថា អ្នកទាំងពីរ គឺស្រលាញ់គ្នាខ្លាំងណាស់ រហូតសាងសុភមង្គលដ៏ផ្អែមល្ហែម និងមានកូន ៣ នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។ ទន្ទឹមគ្នានេះ គេឃើញអ្នកនាង យក់ ឋិតរដ្ឋា និងស្វាមីលោក ឃុំ ប៊ុណ្ណាដែត តែងបានបង្ហាញស្នាមញញឹមដោយក្តីរីករាយតាមរយៈដំណើរកម្សាន្តយ៉ាងមានក្តីសុខផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


