Connect with us

ជីវិតកម្សាន្ដ

បទថ្មីលោក សុះ ម៉ាច ចំណងជើង “ចោរប្រវត្តិសាស្ត្រ” ទើបតែបានថតបញ្ចប់ ខណៈត្រៀមចេញឆាប់ៗ

បានផុស

នៅ

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច ទើបបានបញ្ចប់ការថតបទចម្រៀង “ចោរប្រវត្តិសាស្ត្រ” បន្ទាប់ពីប្រកាសការនិពន្ធចម្រៀងថ្មីនេះ ក្នុងគោលបំណងទុកជាសារដល់កូនខ្មែរគ្រប់ជំនាន់ក្រោយ កាន់តែជ្រួតជ្រាបពីទង្វើ និងការរំលោភបំពានកម្ពុជាជាប្រវត្តិសាស្ត្រពីសំណាក់សៀម ដែលតែងប្លន់ចង់បានទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បានឱ្យដឹងថា បទចម្រៀង “ចោរប្រវត្តិសាស្ត្រ” ដែលលោកនិពន្ធទុកដាស់តឿនដល់ជាតិខ្មែរកូនចៅគ្រប់ជំនាន់ឱ្យប្រុងប្រយ័ត្ន ហើយចេះស្រឡាញ់ថែរក្សាជាតិទឹកដី និងសម្បត្តិកេរ្តិ៍ដូនតា។ ឯបទមួយទៀត ចំណងជើង “កន្លង់អភ័ព្វ” ក៏លោកទើបបានថតចប់និងត្រៀមចេញឆាប់ៗដូចគ្នា។

តារាចម្រៀងជើងចាស់រូបនេះ បន្តថា “ពេលសង្គ្រាមស្ងប់ស្ងាត់ ក្នុងចិត្តសប្បាយត្រេកអរគិតថា ភាពវឹកវរលែងមាន ដឹងអី្វចោរសៀមឈ្លានពាន នៅតែចង់បង្កឲ្យខ្មែរក្នុងនគរមិនបានសុខទៀត”។ លោកបង្ហាញភាពងើងឆ្ងល់ផងដែរ ដោយមិនយល់ថា ហេតុអ្វីបានជាជាតិសាសន៍មួយនេះ មិនស្គាល់ច្បាប់ទម្លាប់ ស្គាល់ខុស ស្គាល់ត្រូវ មិនត្រឹមចេះកែខ្លួន នៅតែរស់បន្តសន្តានជាចោរប្រវត្តិសាស្ត្ត្រ ខណៈសូម្បីតែអន្តរជាតិក៏បានដឹងឭ។

ទន្ទឹមនឹងការលើកឡើងនេះ លោកក៏បានបង្ហាញការសុំទោសទៅកាន់បុគ្គលដែលល្អ ស្អប់ខ្ពើមសង្គ្រាមខុសពីរដ្ឋាភិបាលខ្លួន តែមិនសំណាងមានឈាមជ័រជាថៃ និងអំពាវនាវឱ្យខ្មែរគ្រប់រូប បន្តរក្សាជំហររឹងមាំ រួបរួមតម្កល់រឿងជាតិជាធំ កុំឲ្យសាសន៍គេបំពានប្រមាថពូជសាសន៍ខ្មែរបន្តទៀត។ លោកថា ក្បួនលិ្បចបោកពិភពលោក និងជាតិសាសន៍ខ្លួនឯងរបស់ចោរសៀមឈាមថោក ដើម្បីតែទំលាក់កំហុសមកលើខ្មែរ ទីបំផុតនឹងត្រូវលាតត្រដាង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម