ជីវិតកម្សាន្ដ
ល្អហួស ថា កំពុងថតបទថ្មីជាមួយអារម្មណ៍ក្តុកក្តួលហូរទឹកភ្នែកមិនឈប់ ពាក់ព័ន្ធថៃឈ្លានពានទឹកដី
បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានបញ្ជាក់ថា ពេលនេះ នាងបានថតបទចម្រៀងថ្មីពាក់ព័ន្ធវីរ:ភាពកងទ័ពខ្មែរការពារទឹកដី និងជាតិមាតុភូមិ ទាំងទឹកភ្នែកហូរស្រក់មិនឈប់ឡើយ។

គេនៅចាំបានថា តារាសម្តែងវ័យក្មេង ជូរី ល្អហួស ធ្លាប់បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ក្នុងពេលដែលនាងមានឱកាសបានចូលរួមសម្តែងក្នុងបទចម្រៀងអង្គរកម្ពុជា ដែលត្រូវបានផលិតឡើងឧទ្ទិសជូនបុព្វបុរសខ្មែរគ្រប់ជំនាន់ និង លើកទឹកចិត្តដល់កកងទ័ពជួរមុខ ដែលកំពុងឈរការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃឈ្លានពាន។
ជាក់ស្តែងបវរកញ្ញា ល្អហួស បានរៀបរាប់ថា “ចម្រៀងថ្មីមួយបទទៀត ត្រៀមនឹងថតដែលចាក់ដោតក្នុងបេះដូងប្រជាជនកម្ពុជាដែលនាងខ្ញុំកំពុងតែថតសំឡេងទឹកភ្នែករបស់នាងខ្ញុំ ហូរស្រក់មិនឈប់ច្រៀងទាំងអ៊ួលដើមមកដល់ក្នុងពេលឆាប់ៗនេះ”។
គួរបញ្ជាក់ដែរថា កន្លងមកសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់ថ្លែងការកោតសសើរចំពោះ ល្អហួស ផងដែរ ចំពោះការខិតខំប្រឹងប្រែងយកវប្បធម៌ខ្មែរទៅបង្ហាញដល់ពិភពលោកតាមរយៈវេទិការប្រឡងជាអ ន្តរជាតិ ។
ជាការពិតក្នុងនាមកូនខ្មែរមួយរូបជូរី ល្អហួសជារឿយ ៗតែងបានបង្ហាញការប្តេជ្ញាចិត្តដើម្បី ចូលរួមផ្សព្វផ្សា យលើកស្ទួយនូវមរតកវប្បធម៌និងទេសចរណ៍ទៅលើឆាកជាតិឆាកអន្តរជាតិឲ្យនៅគង់វង្សយូរអង្វែងសម្រា ប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


