Connect with us

ជីវិតកម្សាន្ដ

មង្គល ទីណា និងភរិយា សន្យាបន្តគាំទ្រផ្នែកជំនួយដល់គោលដៅវីរកងទ័ពឈរជើងជួរមុខ

បានផុស

នៅ

តារាចម្រៀងលោក មង្គល ទីណា និងភរិយា បានបញ្ជាក់ឲ្យដឹងថាលោកមិនបោះឬបង់បំភ្លេចពវីរ: កងទ័ពឲ្យនៅឯការដាច់ខាត ខណ:ពេលនេះលោក និងភរិយានៅតែបន្តខ្នះខ្នែងរៀបចំស្បៀង ជូនកងកម្លាំងនៅតំបន់ដាច់ស្រយាលព្រំប្រទល់នៃខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតកាលពីថ្មីៗនេះ លោក មង្គល ទីណា និងភរិយាប្រកាសបានរៀបចំមូលនិធិគៀងគរជំនួយ ដើម្បីទទួលបានការចូលរួមពីសំណាក់មហាជន និងអ្នកគាំទ្រជាពិសេសនោះ គឺអាជីវករនៅក្នុងផ្សារដងទង់នាខេត្តកោះកុង ដើម្បីរៀបចំស្បៀងអាហារជួយដល់វីរ:កងទ័ពកម្ពុជានៅតាមបន្ទាត់ព្រំដែន។

លោក មង្គល ទីណា បញ្ជាក់ឱ្យដឹងថា “កាលពីអាទិត្យ មុនខ្ញុំនិងក្រុមគ្រួសារបានរៀបចំស្បៀងអាហារដោយ បានពីការប្រមូលថវិកាពីបងប្អូន និងថវិកាដោយផ្ទាល់ ជូនបងៗកងកម្លាំងតាមព្រំដែនគោលដៅខេត្តកោះកុង ប្រមាណ ១៧ក្រុមរួចហើយ”។

លោកបន្តថា “ប៉ុន្តែនៅមានបងៗកងកម្លាំងនៅតាមតំបន់មួយចំនួន ជាក់ស្តែងបងៗកងទ័ពជួរមុខខាង ៣៣៧ ដែលពួកយើងមិនទាន់ទៅដល់ និងមិនទាន់ទទួលបាន ដូច្នេះលោកនិងក្រុមគ្រួសារ​នឹងបន្តរៀបចំស្បៀងជាបន្តទៀត ដើម្បីជូនដល់បងៗវីរ:កងទ័ព”។ ចំណែកភរិយាលោក ទីណា បានឱ្យដឹងដែរថា វគ្គក្រោយខ្លួននិងស្វាមី នឹងព្យាយាមរកមធ្យោយបាយដឹកទៅឱ្យដល់គោលដៅតាមដែលបងជួរមុខស្នើ ដើម្បីផ្តល់កំលាំងចិត្តផ្ទាល់ទៅឱ្យកងទ័ពជួរមុខ (៣៣៧) មិនឱ្យពួកគាត់មានអារម្មណ៍ថាឯកាទៀតឡើយ។

ភរិយាលោក មង្គល ទីណា បានបន្ថែមថា ពួកយើងនឹងពាំនាំកំលាំងចិត្តប្រជាពលរដ្ឋជួរក្រោយទៅបង្ហាញដល់បងៗកងទ័ពជួរមុខថា “ពួកយើងទាំងអស់គ្នាមិនបោះបង់បំភ្លេចពួកបងបងដាច់ខាតបងប្អូនចង់ចូលរួមផ្តល់កំលាំងចិត្តជាមួយពួកយើងម្តងទៀត”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម