ជីវិតកម្សាន្ដ
តារាចិន Xu Kai ជាប់ចោទពីបទញៀនល្បែង ប្រឈមនឹងការកាត់ទោសជាប់គុក
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា តារាសម្ដែង Xu Kai ត្រូវគេចោទប្រកាន់ពីបទរៀបចំល្បែងជាក្រុមជាប្រចាំ។ ដូច្នោះហើយ ទើបមានមនុស្សម្នាក់បានបង្ហោះរូបថតជាច្រើនសន្លឹកទុកជាភ័ស្តុតាង ដោយបញ្ជាក់ថា តួប្រុសក្នុងរឿង «Story of Yanxi Palace» ជាមេធំប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង។

បុគ្គលនេះបាននិយាយថា នៅចុងឆ្នាំ ២០២១ ពេលកំពុងថតរឿង `«Snow Eagle Lord» លោកបានប្រែក្លាយផ្ទះវីឡាផ្ទាល់ខ្លួននៅ Hengdian ប្រទេសចិន ទៅជាកាស៊ីណូឯកជន។ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ តារាសម្ដែងរូបនេះបានឈ្នះទឹកប្រាក់យ៉ាងច្រើន បន្ទាប់មកគាត់បានផ្ទេរប្រាក់ទៅមិត្តស្រីរបស់គាត់ Xu Lisha។
នៅក្នុងខែឧសភា ឆ្នាំ២០២៣ លោកនិងមិត្តភ័ក្តិរបស់គាត់បានរៀបចំល្បែងនៅសណ្ឋាគារ Wanda ទីក្រុង Qingdao ខណៈកំពុងថតរឿង You Are More Beautiful Than The Stars។
អ្នកផ្តល់ព័ត៌មានក៏បានបង្ហោះរូបថតអេក្រង់នៃសារ និងការផ្ទេរប្រាក់របស់ Xu Kai ជាភស្តុតាងផងដែរ។ គេដឹងថា នៅក្នុងប្រទេសចិន ឧក្រិដ្ឋកម្មនៃល្បែងស៊ីសងជាក្រុម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬការកាត់ទោស និងពិន័យជាប្រាក់រដ្ឋបាល។
យ៉ាងណាមិញ ពាក្យគន្លឹះ Xu Kai លេងល្បែងបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការស្វែងរកនៅលើ Weibo ជាមួយនឹងចំនួនអ្នកចូលទស្សនាយ៉ាងច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


