Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា កំពុងបន្តសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ក្រោយបិទបញ្ចប់បេសកកម្មដើរពីភ្នំពេញ-សៀមរាប

បានផុស

នៅ

ក្រោយបិទបញ្ចប់បេសកកម្មដើរដោយថ្មើរជើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” កញ្ញា កុយ អេនណា កំពុងបន្តផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ដ៏ទាក់ទាញ នៃសហគមន៍ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ក្នុងឃុំកំពង់ភ្លុក ដែលជាពេញនិយមរៀងរាល់រដូវកាលបៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងគោលដៅផ្សារភ្ជាប់ក្តីសង្ឃឹមសម្រាប់ជនមានពិការភាពនៅកម្ពុជា និងដើម្បីចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ កញ្ញា កុយ អេនណា បានបង្ហាញពីសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដែលជាវេលាដ៏ស័ក្តសមបំផុតសម្រាប់ដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍មួយនេះ។

ហេតុអ្វី ឃុំកំពង់ភ្លុក ក្លាយជាទីកម្សាន្តពេញនិយមរាល់ដូវទឹកឡើង?
ឃុំ​កំពង់​ភ្លុក គឺជា​ឃុំ​មួយ​នៅ​ជាប់​នឹង​មាត់បឹង​ទន្លេសាប​ ដែលមាន​ព្រៃ​លិច​ទឹក​រាប់រយ​ហិក​តា លាត​សន្ធឹង​ពណ៌ខៀវស្រងាត់គួរ​ជាទី​គយគន់​ ពិសេសអំឡុងរដូវវស្សានេះតែម្តង។ ខណៈអ្នករស់នៅឃុំនេះ ច្រើនជាអ្នកប្រក​បរបរ​នេសាទ​ និងដឹក​​ទេសចរ​​កម្សាន្ត​នៅ​តំបន់​ព្រៃ​លិច​ទឹក​។ តួយ៉ាង រៀងរាល់រដូវទឹកឡើងម្តងៗ គឺជាវេលាដ៏ស័ក្តិសមបំផុតសម្រាប់ដំណើរជិះទូកកម្សាន្ត គយគន់ទេសភាពព្រៃលិចទឹក សត្វស្លាប ក៏ដូចជាជីវភាពរស់នៅរបស់អ្នកភូមិក្នុង​សហគមន៍ធម្មជាតិកំពង់ភ្លុក។

ជាក់ស្តែង តាមរយៈសកម្មភាពកម្សាន្តក្នុងសហគមន៍ទេសចរណ៍មួយនេះ កុយ អេនណា បានបង្ហាញពីទិដ្ឋភាពប្រកបរបររបស់អ្នកឃុំកំពង់ភ្លុកផងដែរ ពិសេសភាពអ៊ូអរនៃអ្នកធ្វើដំណើរកម្សាន្តក្នុងសហគមន៍នេះផ្ទាល់។ ម៉្យាងវិញទៀត ដោយមើលឃើញភាពស្រស់ត្រកាលនៃធម្មជាតិ ព្រមនិងស្នាមញញឹមដ៏រុះរាយរាក់ទាក់នៃប្រជាសហគមន៍ ក៏ដូចជាទេសចរ កុយ អេនណា បានប្រសិទ្ធនាមឱ្យសហគមន៍នេះថា សហគមន៍រីករាយ

គួររំលឹកថា ក្នុងដំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” កញ្ញា កុយ អេនណា បានប្រើពេលប្រមាណជិត ៣សប្តាហ៍ សម្រាប់បេសកកម្មខាងលើនេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសាធារណជន ក៏ដូចជាមន្ត្រីតាមភូមិស្រុកដែលកញ្ញាដើរឆ្លងកាត់ផងដែរ។

ក្នុងគោលដៅផ្សារភ្ជាប់ក្តីសង្ឃឹមសម្រាប់ជនមានពិការភាពនៅកម្ពុជា និងដើម្បីចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ កញ្ញា កុយ អេនណា បានប្រើពេលសរុប ១៩ថ្ងៃ ដើរពីទីក្រុងភ្នំពេញ មកដល់ទឹកដីសៀមរាប កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែកញ្ញា ហើយបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២២ កញ្ញា។

យ៉ាងណា បើទោះបីជាដើរដល់គោលដៅហើយក្តី បវរកញ្ញារូបនេះ នៅតែបន្តសកម្មភាពផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងទឹកដីខេត្តសៀមរាបនៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម