ជីវិតកម្សាន្ដ
កុយ អេនណា ប្រកាសថា យុទ្ធនាការថ្មើរជើងជាង៣០០គីឡូម៉ែត្ររបស់ខ្លួន រៃអង្គាសបានជាង ១២មុឺនដុល្លារ
កាលពីរាត្រីថ្ងៃពុធ ១៥តុលានេះ កញ្ញា កុយ អេនណា បានប្រកាសថវិកាសរុបក្នុងយុទ្ធនាការថ្មើរជើងពីភ្នំពេញ ទកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” ដោយទទួលបានពីសប្បុរសជនគ្រប់ទិសទី សរុបចំនួន ១២៤ ៦១៦ដុល្លារអាមេរិក។

សកម្មភាពជួយសង្គមតាមរយៈការដើរជាង ៣០០គីឡូម៉ែត្រ គឺធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងជួយដល់ជនមានពិការភាព ក៏ដូចជាជំនះការតស៊ូរបស់ខ្លួនឯងផង។ ខណៈការជំរុញឱ្យមានគំនិតផ្តួចផ្តើមនេះឡើង ក៏ព្រោះតែ កញ្ញា កុយ អេនណា បានមើលឃើញទុក្ខលំបាករបស់ជនមានពិការភាពជាក់ស្តែង ខណៈដែលពួកគាត់ត្រូវការការលើកទឹកចិត្ត និងជ្រោមជ្រែងពីសង្គមខ្លាំង។

សកម្មភាពជួយសង្គមតាមរយៈការដើរជាង ៣០០គីឡូម៉ែត្រ គឺធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងជួយដល់ជនមានពិការភាព ក៏ដូចជាជំនះការតស៊ូរបស់ខ្លួនឯងផង។ ខណៈការជំរុញឱ្យមានគំនិតផ្តួចផ្តើមនេះឡើង ក៏ព្រោះតែ កញ្ញា កុយ អេនណា បានមើលឃើញទុក្ខលំបាករបស់ជនមានពិការភាពជាក់ស្តែង ខណៈដែលពួកគាត់ត្រូវការការលើកទឹកចិត្ត និងជ្រោមជ្រែងពីសង្គមខ្លាំង។

តាមរយៈវីដេអូជាង ១៧នាទី បវរកញ្ញាកម្ពុជារូបនេះ ក៏បានបញ្ជាក់ពីឧបសគ្គធំៗដែលខ្លួនបានឆ្លងកាត់ និងត្រូវជំនះផងដែរ។ កុយ អេនណា ថា ខ្លួនមានបញ្ហាជើងស្រាប់ ដោយគ្រាន់តែអង្គុយខុសឥរិយាបទយូរ ក៏ទៅជាហើមជើងដែរ ទម្រាំតែដើរមួយថ្ងៃប្រហែល៣០គីឡូ នោះពិតជាលំបាកសម្រាប់កញ្ញាខ្លាំង។
កញ្ញបន្ថែមថា កំឡុងពេលបំពេញបេសកកម្ម ដើរទើបតែបាន ៥ថ្ងៃ ខ្លួនធ្លាប់ចង់សម្រាកមួយថ្ងៃសិន ព្រោះដោយសារតែឈើជើងខ្លាំងទ្រាំមិនបាន និងដើម្បីសន្សំកម្លាំងបន្តដំណើរផង តែចុងក្រោយ នោះគ្រាន់ជាការគិតទុកប៉ុណ្ណោះ ដោយខ្លួននៅតែបន្តដំណើរមិនឈប់ដដែល ព្រោះគិតថា ដើរបានត្រឹមណាសម្រាកត្រឹមនោះចុះ។ ម៉្យាង ក៏ដោយសារកម្លាំងចិត្តពីសាធារណជនតាមបណ្តោយផ្លូវធ្វើដំណើរផង ទើបធ្វើឱ្យកញ្ញាបន្តដំណើររហូតដល់គោលដៅ។
ទន្ទឹមនេះ កញ្ញាពិតជាមោទនភាពចំពោះការផ្តួចផ្តើមយុទ្ធនាការនេះ ដ្បិតអី កញ្ញាផ្ទាល់ ក៏មិននឹកស្មានថាទទួលបានការគាំទ្រពីពលរដ្ឋខ្មែរ ក្រសួងស្ថាប័ន និងក្រុមហ៊ុននានា យ៉ាងផុសផុលដូចនេះឡើយ។ កញ្ញាបញ្ជាក់ដែរថា នៅថ្ងៃទី១៦ និង១៧ តុលាសប្តាហ៍នេះដែរ ខ្លួននឹងចុះទៅជួបពលរដ្ឋអ្នកមានពិការភាពផ្ទាល់ផងដែរ។ សូមស្តាប់វីដេអូលម្អិត៖
គួររំលឹកថា បេសកកម្មថ្មើរជើងរបស់ អេនណា គឺចាប់ចេញដំណើរតាំងពីថ្ងៃទី ០៤ខែកញ្ញា និងទៅដល់គោលដៅនៅថ្ងៃទី២១ ពោលគឺប្រើពេល ១៩ថ្ងៃ ដើរឆ្លងកាត់រាជធានី-ខេត្តចំនួន ៥ ហើយបញ្ចប់គោលដៅដើររបស់ខ្លូននៅមុខប្រាសាទអង្គរវត្ត។ ខណៈគោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីរៃអង្គាសថវិកាជួយកុមារ និងជនពិការក្នុងមណ្ឌលខ្វះខាត ហើយទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីសាធារណជនខ្មែរ។
យ៉ាងណា ក្រោយបិទបញ្ចប់បេសកកម្មដើរដោយថ្មើរជើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” កញ្ញា កុយ អេនណា ក៏បានរួមចំណែកផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្នុងទឹកដីខេត្តសៀមរាប និងផ្សព្វផ្សាយវប្បធម៌ផងដែរ តាមរយៈការបង្ហាញខ្លួនក្នុងឈុតប្រណិតរបស់ជាតិ។
មិនតែប៉ុណ្ណោះ កាលពីដើមខែតុលានេះ កញ្ញារួមជាមួយនឹងសិល្បករសិល្បការិនីជាច្រើនរូបទៀត ក៏បានចូលរួមផងដែរក្នុងការយុទ្ធនាការប្រគុំតន្ត្រីសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាទ្រទ្រស់ដល់កងទ័ព និងពលរដ្ឋភៀសសឹកកម្ពុជា នៅកូរ៉េខាងត្បូង៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


